ជាតិ
សេដ្ឋកិច្ច
ក្រសួងសាធារណការ រកចំណូលបាន១៦លានដុល្លារ ពីការលក់ផ្លាកលេខពិសេស ក្នុងឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា។ រូបថត៖ ក្រសួងសាធារណការ
× ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានចំណូលប្រមាណ១៦លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តចំនួន ២៦ ៦៥៩ គ្រឿង នៅក្នុងឆ្នាំ២០២៣។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការបានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ នាថ្ងៃទី២៨កុម្ភៈនេះ។
លោកបានបញ្ជាក់ថា ក្នុងចំណោមទាំងចំណូលទាំង១៦លានដុល្លារនេះគឺមានជាង ៣៦ ៧១៥លានរៀល(ប្រមាណ៩លានដុល្លារ) បានពីការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៥ ២៩៨ផ្លាក។ រីឯចំណូលជាង ២៩ ៧៣៦លានរៀល(ប្រមាណ៧លានដុល្លារ) គឺបានការចុះបញ្ជីផ្លាកលេខពិសេស(រាជធានី-លេខ)ចំនួន ២១ ៣៦១ផ្លាក។
ផ្អែកតាមតារាងស្ថានភាពចំណូល រួមទាំងចំនួនផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចុះបញ្ជីក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលពីឆ្នាំ២០១៩-២០២៣ ក្រសួងសាធារណការ ទទួលបានចំណូលសរុប ៣៤៧ ៦២៧លានរៀល(ប្រមាណ៨៥លានដុល្លាអាម៉េរិក)៕
© រក្សាសិទ្ធិដោយ thmeythmey.com