កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA ប្រឆាំងទាំងស្រុងនឹងការប្រើប្រាស់កាតខៀវក្នុងបាល់ទាត់
03, Mar 2024 , 3:39 pm        
រូបភាព
ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បាននិយាយថា លោកមិនដឹងuមុន ពីគំនិតមុនក្នុងការបង្កើតកាតខៀវនេះឡើយ ហើយប្រឆាំងដាច់ខាតចំពោះការប្រើប្រាសកាតខៀវ នៅក្នុងវិស័យបាល់ទាត់។ កន្លងមកការប្រកាសដាក់សាកល្បងកាតខៀវក្នុងវិស័យបាល់ទាត់ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណជន។


 
សំណើស្ថាប័នបង្កើតច្បាប់បាល់ទាត់ថ្មីដើម្បីប្រើកាតខៀវ ដែលផ្តល់សិទ្ធិអំណាចដល់អាជ្ញាកណ្តាល ក្នុងការបណ្តេញកីឡាករចេញពីការប្រកួតត្រឹម ១០នាទី នៅពេលពួកគេប្រើសម្តី ឬកាយវិការមិនសមរម្យ លើអាជ្ញាកណ្តាលការប្រកួត ត្រូវបានដាក់ពិភាក្សាជាមួយ FIFA ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IFAB នៅប្រទេសស្តុកឡែន។
 
យ៉ាងណាក៏ដោយ លោក Infantino ប្រធាន FIFA បានបដិសេធទាំងស្រុង និងមិនគាំទ្រច្បាប់ថ្មីនេះឡើយ ព្រោះវានឹងធ្វើឱ្យបានរសជាតិនៃបាល់ទាត់។ «វានឹងមិនកាតខៀវណាមួយឡើយដែលត្រូវបានប្រើនៅកម្រិតខ្ពស់។ នេះគឺជាប្រធានប ទដែលមិនមានសម្រាប់ យើង។ FIFA ប្រឆាំងទាំងស្រុងចំពោះកាតខៀវ។ ខ្ញុំមិនដែលដឹងពីប្រធានបទនេះទេ ហើយក្នុងនាមជាប្រធាន ខ្ញុំគិតថា FIFA មានពាក្យមួយជូនទៅវិញក្នុង IFAB ប្រសិនបើអ្នកចង់បានចំណងជើង វាជាកាតក្រហមដល់កាតខៀវ។»។ លោក Gianni បាននិយាយប្រាប់អ្នកកាសែតបែបនេះ ក្រោយពេលបញ្ចប់កិច្ចប្រជុំ។
 
ប្រធាន FIFA ដដែលបានអះអាងបន្ថែមទៀតថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកតែងទទួលនូវគំនិត ឬសំណើថ្មី ប៉ុន្តែខ្លឹមសារនៃការស្នើសុំនោះ មិនសមហេតុផល ឬខុសពីអ្វីដែលរសជាតិជាបាល់ទាត់ពេលកន្លងមក នោះស្ថាប័នពិភពលោកមួយនេះនឹងមិនទទួលយកដាច់ខាត៕
 

Tag:
 FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com