ជាតិ
អត្ថបទពាណិជ្ជកម្ម
iPay Cambodia របស់ អិលអូអិលស៊ី អាចចាយប្រាក់រៀលនៅប្រទេសថៃបានយ៉ាងងាយ
08, Mar 2024 , 10:59 am        
រូបភាព
កម្មវិធីធនាគារចល័ត iPay Cambodia របស់ អិលអូអិលស៊ី អាចទូទាត់ថ្លៃទំនិញបានយ៉ាងងាយនៅប្រទេសថៃ។ លោកអ្នកគ្រាន់តែធ្វើការស្គែនទូទាត់ប្រាក់ពីគណនីប្រាក់រៀល ទៅកាន់ QR Code របស់អាជីវករថៃដែលមាននិមិត្តសញ្ញា PropmtPay ទូទាំងប្រទេសថៃ។ ធានាបានថាដំណើរកម្សាន្តរបស់អ្នកនៅប្រទេសថៃកាន់តែរីករាយ ជាមួយរបៀបចាយវាយថ្មីនេះដោយមិនចំណាយពេលប្ដូរប្រាក់រៀលទៅជាប្រាក់បាតដូចមុនទៀតឡើយ។

របៀបនៃការធ្វើប្រតិបត្តិការស្គែនទូទាត់ប្រាក់នៅប្រទេសថៃ ពី iPay Cambodia ទៅ PromptPay សូមទស្សនា វីដេអូ “របៀបស្គែន Thai QR Code តាមរយៈ iPay Cambodia” ឬចូលតាមជំហានដូចខាងក្រោម៖
 
1- ចូលទៅក្នុងកម្មវិធី iPay Cambodia
2- ចុចពាកុ្យ QR Code (Android) ឬ Scan QR Code (iOS)
3- ស្គែនទូទាត់ជាមួយ QR Code ដែលមាននិមិត្តសញ្ញា PromptPay
4- ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ
5- បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់
6- ជ្រើសរើសគោលបំណងនៃប្រតិបត្តិការ
7- ចុច Pay រួចចុច Confirm
8- បញ្ចូល PIN Code ដើម្បីបញ្ចប់ប្រតិបត្តិការ
9- ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful
 
លក្ខខណ្ឌសម្រាប់ការទូទាត់៖
  • QR Code ឆ្លងប្រទេសដែលអាចស្គែននៅប្រទេសថៃបាន មាន Logo ThaiQR/ PromptPay ជាសម្គាល់
  • អាចទូទាត់ចេញតែពីគណនីប្រាក់រៀលតែប៉ុណ្ណោះ ហើយ Thai QR ត្រូវតែជារូបិយប័ណ្ណបាត (THB)
  • ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ចំនួន ១០.០០០.០០០ រៀល
  • ស្គែនបានគ្រប់សមាជិកដៃគូរ PromptPay
  • ទូទាត់បានតែ QR Merchant ប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com