ជាតិ
ព្រះមហាក្សត្រចាត់តាំងសម្តេច នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ ជាសមាជិកព្រឹទ្ធសភា
08, Mar 2024 , 4:54 pm        
រូបភាព
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាត់តាំងជាសមាជិកព្រឹទ្ធសភានីតិកាលទី៥។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមីនា។



ព្រះវត្តមានរបស់សម្តេច នរោត្តម អរុណ រស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកា បានបង្គ្រប់ចំនួនសមាជិកព្រឹទ្ធសភានីតិកាលទី៥ បន្ទាប់ពីលោក សុខ ឥសាន និងលោក ហេង ហាលីម ត្រូវបានជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប នាសម័យប្រជុំវិសាមញ្ញ កាលពីថ្ងៃទី១ ខែមីនា។

សមាជិកព្រឹទ្ធសភាទាំង៥៨ទៀតដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលកាលពីថ្ងៃទី២៥ ខែកុម្ភៈ ដោយលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា បាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ។

៣អាសនៈដែលគណបក្សឆន្ទៈខ្មែរទទួលបាននោះ គឺលោក សុក ហាច ប្រធានគណបក្ស ទទួលបាននៅភូមិភាគទី២, លោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ទទួលបាននៅភូមិភាគទី៦ រីឯលោក សេង ម៉ារឌី អនុប្រធាន ឈ្នះអាសនៈនៅភូមិភាគ៤។

សមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតទាំង៥៨រូប រួមមាន៖

ភូមិភាគទី១ (ភ្នំពេញ)៖
លោក ប្រាក់ សុខុន, លោក ធន់ វឌ្ឍនា, លោក ម៉ាន់ ឈឿន, លោក ចែម វីឌ្យ៉ា, លោកស្រី ម៉ាណ ណាវី, លោកស្រី មុំ សណ្តាប់។

ភូមិភាគទី២ (កំពង់ចាម, ត្បូងឃ្មុំ)៖
លោក អ៊ុច បូររិទ្ធ, លោកស្រី អ៊ុក ម៉ាលី, លោក ស៊ាក ឡេង, លោក សេះ ពុនយ៉ាម៉ីន, លោក ឡាន់ ឆន, លោក ជឹម លាវ, លោក ឆាយ វណ្ណា, លោក សុក ហាច។

ភូមិភាគទី៣ (កណ្តាល)៖
សម្តេច ហ៊ុន សែន, លោកស្រី ចាន់ សុទ្ធាវី, លោក ម៉ម ប៊ុននាង, លោក ប្រាក់ ចំរើន, លោកស្រី សួស សារ៉ាម។

ភូមិភាគទី៤ (បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ប៉ៃលិន,ឧត្តរមានជ័យ)៖
លោក ប៉ុល លឹម, លោក ងី ច័ន្ទ្រផល, លោក អន ស៊ុំ, លោក តេង សាវង្ស, លោក អ៊ុក គង់, លោក លេង វី, លោកស្រី ឯម ផលាមុនី, លោក ឈើយ ចាន់ណា, លោក សត ណាឌី, លោក សេង ម៉ារឌី។

ភូមិភាគទី៥ (កំពត, តាកែវ, កែប)៖ លោក ខៀវ មុត, លោក ឈួន ឆាម, លោក គិន ណែត, លោក កុក អាន, លោក ទេព យុទ្ធី, លោក លី សារី, លោកស្រី កង សៅរ៍ធន។

ភូមិភាគទី៦ (ព្រៃវែង, ស្វាយរៀង)៖
លោក អ៊ុំ សារឹទ្ធ, លោកស្រី មាន សំអាន, លោក គឹម ធា, លោក ឈួន ឡេង, លោក ម៉ែន ស៊ីផាន់, លោក ទឹម ផន, លោក គង់ មុនីកា។

ភូមិភាគទី៧ (កំពង់ឆ្នាំង, កំពង់ស្ពឺ, កោះកុង, ពោធិ៍សាត់, ព្រះសីហនុ)៖
លោក ឈិត សុខុន, លោក ង៉ាន់ ចំរើន, លោក លី យ៉ុងផាត់, លោក ម៉ុង ឫទ្ធី, លោកស្រី ថាក់ ឡានី, លោក សាយ បូរិន, លោក អ៊ឹង លាងហ៊ួ, លោក ញ៉ូវ សុង។

ភូមិភាគទី៨ (កំពង់ធំ, ក្រចេះ, មណ្ឌលគិរី, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង)៖
លោក នាង ផាត, លោក មួង ប៉យ, លោកស្រី ឃួន ឃុនឌី, លោក យស ផានីត្តា, លោក សាន់ ឡាទីន, លោក ញ៉ែម សាម៉ន៕


© រក្សាសិទ្ធិដោយ thmeythmey.com