ជាតិ
ស្រ្តីជនជាតិដើមភាគតិចព្នង ប្រេង ហៀវ យកជំនាញចិត្តសាស្រ្ត មកថែផ្លូវចិត្តស្រ្តីដែលរងហិង្សានៅស្រុកកំណើត
09, Mar 2024 , 7:10 pm        
រូបភាព
មណ្ឌលគិរី៖ អ្នកស្រី ប្រេង ហៀវ បានយកជំនាញចិត្តសាស្រ្ត ដែលខ្លួនបានសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅប្រឹក្សា និងផ្ដល់ការគាំពារដល់ស្រ្តី កុមារ ដែលរងគ្រោះដោយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ តាមសហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
កាលពីកុមារភាពស្រ្តីជនជាតិដើមភាគតិចព្នងរូបនេះ  បានរងផលប៉ះពាល់ផ្លូវអារម្មណ៍យ៉ាងខ្លាំងពីឪពុកញៀនស្រា ដែលតែងតែប្រើប្រាស់អំពើហិង្សាមកលើម្ដាយ និងបងប្អូនក្នុងគ្រួសារ។ ដោយមិនចង់រស់នៅក្នុងស្ថានភាពនេះតទៀត អ្នកស្រី បានពុះពាររៀន រហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យ​ ជំនាញចិត្តសាស្រ្ត នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 


រូបភាពផ្ដល់ដោយ អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ (World Hope International - Cambodia )

ក្រោយបញ្ចប់ការសិក្សា នាងមិនចង់ធ្វើការនៅភ្នំពេញនោះទេ​ ដោយបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីយកចំណេះជំនាញរបស់ខ្លួន ទៅអប់រំនៅក្នុងសហគន៍។ ការចូលរួមរបស់ស្រ្តីវ័យ៣៤ឆ្នាំរូបនេះ គឺធ្វើឡើងក្នុងគោលបំណងផ្ដល់ចំណេះដឹង កាត់បន្ថយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទលើស្រ្តី កុមារ នៅក្នុងសហគមន៍របស់ពួកគេ។ 
  

រូបភាពផ្ដល់ដោយ អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ (World Hope International - Cambodia )

បច្ចុប្បន្ន អ្នកស្រី ប្រេង ហៀវ ជាបុគ្គលិកផ្ដល់សេវាចិត្តសង្គមដល់ស្រ្តី និងកុមារ ដែលរងគ្រោះដោយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទនៃអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ (World Hope International - Cambodia ) ប្រចាំខេត្តមណ្ឌលគិរី។ ក្នុងនោះ ការងាររបស់អ្នកស្រី  ក៏មានការប្រឹក្សាផ្លូវចិត្តជាមួយជនរងគ្រោះផ្ទាល់ ការផ្សព្វផ្សាយតាមសហគមន៍ និងសាលារៀន ព្រមទាំងធ្វើជីវៈបណ្ដុះបណ្ដាលដល់អាជ្ញាធរ ដើម្បីផ្ដល់ការគាំពារបន្ថែមផងដែរ៕ 
 

រូបភាពផ្ដល់ដោយ អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ (World Hope International - Cambodia )


Tag:
 ៨ មីនា
  ព្នង
  អំពើហិង្សា
  ប្រេង ហៀវ
© រក្សាសិទ្ធិដោយ thmeythmey.com