អន្តរជាតិ
UNថា តម្លៃស្បៀងអាហារពិភពលោក ធ្លាក់ចុះក្នុង៧ខែជាប់គ្នា
09, Mar 2024 , 7:40 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (UN) ​នៅថ្ងៃទី៨ ខែមីនា បានរាយការណ៍ថា សន្ទស្សន៍ តម្លៃអាហារពិភពលោកបានធ្លាក់ចុះ ក្នុងខែកុម្ភៈ ក្នុងរយៈពេល ៧ខែជាប់ៗគ្នា ដោយសារតម្លៃទាបសម្រាប់ធញ្ញជាតិសំខាន់ៗទាំងអស់ ដែលច្រើនជាងការប៉ះប៉ូវដល់ការកើនឡើងតម្លៃស្ករ និងសាច់ទៀតផង។

អង្គការស្បៀងអាហារ និងកសិកម្ម បង្ហាញពីសន្ទស្សន៍តម្លដែលតាមដានទំនិញម្ហូបអាហារ ដែលត្រូវបានជួញដូរទូទាំងពិភពលោកស្ទើរទាំងស្រុង បានឃើញកម្រិតធ្យម ១១៧,៣ពិន្ទុក្នុង ខែកុម្ភៈ ធ្លាក់ចុះពី ១១៨,២ពិន្ទុកាលពីខែមករា។ ទិន្នន័យ ខែកុម្ភៈគឺជាកម្រិតទាបបំផុតចាប់ តាំងពីខែកុម្ភៈឆ្នាំ ២០២១​ ផងដែរ។
 
សន្ទស្សន៍ធញ្ញជាតិបានធ្លាក់ចុះ ៥ភាគរយចន្លោះខែមករានិងខែកុម្ភៈដែលមកឈរនៅខាង ក្រោមកម្រិត ២២,៣ ភាគរយកាលពីឆ្នាំមុន ដោយសារការរំពឹងទុកនៃការប្រមូលផលពោតដ៏ធំនៅអាម៉េរិកខាងត្បូង និងតម្លៃប្រកួតប្រជែងដែលបង្កឡើយដោយការនាំចូលពីអ៊ុយក្រែន។ 
 
តម្លៃប្រេងបន្លែបានធ្លាក់ចុះ ១,៣ភាគរយក្នុងខែកុម្ភៈពីខែមករាមកឈរនៅខាងក្រោមកម្រិត១១ភាគរយកាលពីឆ្នាំមុន ចំពេលមានការរំពឹងទុកសម្រាប់ការផ្គត់ផ្គង់នៅអាម៉េរិកខាងត្បូងដ៏សម្បូរបែប។ 
តម្លៃប្រេងឆៅ និងផ្កាឈូករ័ត្ន ក៏ធ្លាក់ចុះផងដែរ ដោយសារការនាំចេញដ៏ច្រើនសន្ធឹកសន្ធាប់។
ផ្ទុយទៅវិញសន្ទស្សន៍ស្ករបានកើនឡើង៣,២ភាគរយពីខែមករាទៅខែកុម្ភៈ ដែលឆ្លុះបញ្ចាំង ពីការព្រួយបារម្ភជាបន្តចំពោះប្រេស៊ីលដែលជាអ្នកផលិតកំពូលនាពេលខាងមុខ និងការព្យាករ ណ៍ពីការធ្លាក់ចុះនៃផលិតកម្មនៅថៃ និងឥណ្ឌា។
 
ចំពោះឆ្នាំ ២០២៤ ទីភ្នាក់ងារ UN បានកំណត់ទិន្នផលស្រូវសាលីកើនឡើង ១ ភាគរយធៀបនឹងឆ្នាំមុនចំនួន ៧៩៧ លានតោន ដោយសារអាកាសធាតុអំណោយផលនៅអាម៉េរិកខាងជើង និងអ្នកនាំចេញកំពូលរុស្ស៊ី ក៏ដូចជាចិន ឥណ្ឌា អ៊ីរ៉ង់ ប៉ាគីស្ថាន និងតួកគី៕

Tag:
 (UN)
© រក្សាសិទ្ធិដោយ thmeythmey.com