ជាតិ
វីដេអូ
ផ្សារសាមគ្គីទីរួមខេត្តកំពត ជាទីដែលបរទេសស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋខ្មែរ
10, Mar 2024 , 9:00 am        
រូបភាព
កំពត៖ ផ្សារសាមគ្គីទីរួមខេត្តកំពត ជាផ្សារដ៏ចំណាស់ និងធំជាងគេក្នុងក្រុងកំពត។ ផ្សារនេះ មិនត្រឹមតែជាកន្លែងធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ភាពទាក់ទាញទេសចរផងដែរ។​ នោះក៏ព្រោះ ផ្សារនេះមានលក់ទំនិញដ៏សម្បូរបែប​ អាជីវកររួសរាយរាក់ទាក់ និងទំនិញក្នុងខេត្ត ដែលភាគច្រើន របស់កសិករតាមតំបន់ ពិសេសបន្លែ ត្រីសាច់ និងម្ហូបអាហារប្រពៃណីជាច្រើនប្រភេទផងដែរ។ មិនមែនតែទេសចរជាតិឡើយដែលនិយមទៅផ្សារសាមគ្គីទីរួមខេត្តកំពត ប៉ុន្តែវាក៏មានប្រជាប្រិយភាពសម្រាប់ទេសចរបរទេសទៅស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋខ្មែរ និងទិដ្ឋភាពផ្សេងៗរបស់ប្រជាជនកំពតនៅទីនោះផងដែរ។ បើតាមលោក ប៉ែន សត្យា ប្រធានផ្សារសាមគ្គីទីរួមខេត្តកំពត ផ្សារបន្លែ គឺពេញនិយមជាងគេសម្រាប់ជនបរទេស ដែលចង់ដឹងពីជីវភាព និងសកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញរបស់ពលរដ្ឋខ្មែរ។

សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ និងលោក ប៉ែន សត្យា ប្រធានផ្សារសាមគ្គីទីរួមខេត្តកំពត ខាងក្រោមដូចតទៅ៖


Tag:
 កំពត
 ផ្សារសាមគ្គីទីរួមខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com