អន្តរជាតិ
អាម៉េរិក អង់គ្លេស និងបារាំងបាញ់ទម្លាក់ដ្រូនក្រុមឧទ្ទាម Houthi បន្ទាប់ពីវាយប្រហារលើនាវា ផ្ទុកយន្តហោះ និងនាវាពិឃាតខ្លួន
× យោធាអាម៉េរិកថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាម៉េរិក បារាំង និងអង់គ្លេសបាន បាញ់ទម្លាក់យន្តហោះដ្រូនជាច្រើនគ្រឿងនៅក្នុងតំបន់សមុទ្រក្រហមពេញមួយយប់ និងនៅថ្ងៃ ទី៩ ខែមីនា បន្ទាប់ពីក្រុមឧទ្ទាម Houthi បានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ Propel Fortune និងនាវាពិឃាតអាម៉េរិកនៅក្នុងតំបន់។
ក្រុម Houthis បន្តវាយប្រហារនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំង ពីខែ វិច្ឆិកាឆ្នាំមុនមកម្ល៉េះ ក្នុងសកម្មភាពមួយដែលពួកគេអះអាងថាជាយុទ្ធនាការនៃ សាមគ្គីភាពជា មួយប៉ាឡេស្ទីនក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ កាហ្សា។
អ្នកនាំពាក្យយោធារបស់ក្រុមលោកឧទ្ទាមលោក Yahya Sarea មានប្រសាសន៍នៅក្នុងសុន្ទរក ថាតាមទូរទស្សន៍ថា ពួកគេបានកំណត់គោលដៅលើនាវាដឹកទំនិញ និងនាវាពិឃាតរបស់ អាម៉េរិកមួយចំនួននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាមួយនឹងយន្តហោះដ្រួូនចំនួន ៣៧ គ្រឿង។ ហើយជាការឆ្លើយតប ទីបញ្ជាការកណ្តាលអាម៉េរិក (CENTCOM) បញ្ជាក់ថា កងកម្លាំងយោធា និងកងកម្លាំងចម្រុះអាម៉េរិកបានបាញ់ទម្លាក់ដ្រូន (UAVs) របស់ក្រុមប្រដាប់ អាវុធយ៉ាងហោចណាស់ ២៨ គ្រឿង នៅលើសមុទ្រក្រហមនាព្រឹកព្រលឹមនៃថ្ងៃកើតហេតុ នោះ។
«គ្មាននាវាកងទ័ពជើងទឹកអាម៉េរិក ឬសម្ព័ន្ធមិត្តត្រូវបានខូចខាតក្នុងការវាយប្រហារនោះទេ ហើយក៏មិនមានរបាយការណ៍ពីការខូចខាតនាវាពាណិជ្ជកម្មដែរ»។ CENTCOM សម្គាល់ក្នុង សេចក្តីថ្លែងការណ៍មួយអំពីស្ថានភាពក្រោយការវាយប្រហារខាងលើ។ យោធាអាម៉េរិកឆ្លើយ តបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំនេះចន្លោះពីម៉ោង ៤ ព្រឹកដល់ម៉ោង ៦ និង ៣០ នាទី ព្រឹក។
ទន្ទឹមនេះ CENTCOM បានបង្ហោះសារលើបណ្ដាញសង្គម X ថា UAVs មានបំណងបង្ហាញ គំរាមកំហែងចំពោះនាវាពាណិជ្ជករ កងទ័ពជើងទឹកអាម៉េរិក និងនាវាចម្រុះនៅក្នុងតំបន់។
ដោយឡែក សេចក្តីថ្លែងការណ៍របស់កងទ័ពបារាំងបានលើកឡើងផងដែរថា នាវា ចម្បាំង និង យន្តហោះចម្បាំងរបស់បារាំងក៏បានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធចំនួន ៤ គ្រឿងដែល កំពុងឆ្ពោះទៅរកនាវាកងទ័ពជើងទឹកដែលជាកម្មសិទ្ធិរបស់បេសកកម្មអឺរ៉ុប Aspides នៅក្នុង តំបន់។ បារាំងមាននាវាចម្បាំងនៅក្នុងតំបន់ក៏ដូចជាយន្តហោះចម្បាំងនៅ មូលដ្ឋានរបស់ខ្លួន នៅជីប៊ូទី និងអេមីរ៉ាតអារ៉ាប់រួម។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា នាវាចម្បាំងរបស់ខ្លួន HMS Richmond បានចូលរួមជាមួយសម្ព័ន្ធមិត្តអន្តរជាតិក្នុងកាវាយបកទៅក្រុម Houthi ពេញមួយ យប់ ប៉ុន្តែមិនបង្កឱ្យមានការរងរបួស ឬការខូចខាតនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com