ជាតិ
លោក ជិន ប៊ុនធឿន ក្លាយជាអភិបាលខណ្ឌឫស្សីកែវ ក្រោយលោក ឯក ឃុនដឿន ឡើងជាអភិបាលរងរាជធានី
13, Mar 2024 , 10:36 am        
រូបភាព
លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ប្រគល់អនុក្រឹត្យ​តែងតាំងដល់លោក ជិន ប៊ុនធឿន មួយថ្ងៃបន្ទាប់ពី​លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រគល់អនុក្រឹត្យ​តែងតាំងជូន​លោក ឯក ឃុនដឿន
លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ប្រគល់អនុក្រឹត្យ​តែងតាំងដល់លោក ជិន ប៊ុនធឿន មួយថ្ងៃបន្ទាប់ពី​លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រគល់អនុក្រឹត្យ​តែងតាំងជូន​លោក ឯក ឃុនដឿន
លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ បានចូលកាន់តំណែងជាអភិបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១២ ខែមីនា ដើម្បីជំនួសតំណែងលោក ឯក ឃុនដឿន ដែលបានឡើងទៅជាអភិបាលរងរាជធានីភ្នំពេញ។

លោក ជិន ប៊ុនធឿន ដែលជានាយកប្រតិបត្តិសាខាកាកបាទក្រហមប្រចាំរាជធានីភ្នំពេញផងដែរនោះ ត្រូវសម្តេច ហ៊ុន ម៉ាណែត តែងតាំងជាអភិបាលខណ្ឌឫស្សីកែវ តាមរយៈអនុក្រឹត្យចុះថ្ងៃទី២២ ខែមករា។ នៅថ្ងៃដដែល តាមរយៈអនុក្រឹត្យមួយទៀត សម្តេចនាយករដ្ឋមន្ត្រី បានតែងតាំង លោក ឯក ឃុនដឿន ជាអភិបាលរងរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អតីតអភិបាលខណ្ឌទួលគោក ហើយផ្លាស់ទៅដឹកនាំខណ្ឌឫស្សីកែវ កាលពីអំឡុងខែសីហា ឆ្នាំ២០២១ ចូលកាន់តំណែងជាអភិបាលរងរាជធានីជំនួសលោក ស៊ុយ សេរិទ្ធ ដែលផ្លាស់ទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ៕





© រក្សាសិទ្ធិដោយ thmeythmey.com