សៀមរាប៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក Darelle Wade ដែលជាប្រធាន និងជាសហស្ថាបនិកនៃក្រុមហ៊ុនទេសចរណ៍ផ្សងព្រេងដ៏ធំបំផុតរបស់ពិភពលោក Intrepid Travel ដែលជាក្រុមហ៊ុននាំមុខគេផ្នែកទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ បានមកបំពេញទស្សនកិច្ចជាពិសេសនៅកម្ពុជា ដើម្បីបង្ហាញពីផែនការរីកចម្រើននៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសាខារបស់ខ្លួននៅលើសកលលោក ដែលមានការិយាល័យសរុប ២៧ប្រទេស នៅឆ្នាំ២០២៤នេះ មេដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Intrepid Travel ដែលមានមូលដ្ឋាននៅអូស្ត្រាលី បានធ្វើដំណើរទៅជួបជាមួយក្រុមការងារគ្រប់ការិយាល័យទូទាំងសកលលោក និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន Intrepid ទាំងអស់ ក្នុងគោលបំណងបង្ហាញពីយុទ្ធសាស្រ្តឆ្នាំ២០៣០ របស់ក្រុមហ៊ុន ដែលនឹងនាំទៅរកកំណើនអាជីវកម្មក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខទៀត។
បច្ចុប្បន្នការិយាល័យ Intrepid កម្ពុជា មានបុគ្គលិកចំនួន ២០នាក់ អ្នកដឹកនាំក្រុមទេសចរក្នុងស្រុកចំនួន៣០នាក់ និងបានរៀបចំកញ្ចប់ទេសចរណ៍ចំនួន ១២កញ្ចប់ ដែលមាកការធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៣ អ្នកទេសចរអន្តរជាតិចំនួនប្រមាណ៥,៥០០នាក់ បានធ្វើដំណើរកម្សាន្តស្វែងយល់ពីកម្ពុជាជាមួយកម្មវិធីដែលក្រុមហ៊ុនបានរៀបចំឡើង។
លើសពីនេះ នៅឆ្នាំ២០២៤ Intrepid DMC Cambodia បានដាក់គោលដៅយ៉ាងខ្ពស់ដែលនឹងបង្កើនចំនួនអ្នកធ្វើដំណើរទ្វេដងឱ្យដល់១០,០០០នាក់ ជាមួយក្រុមទស្សនាចរណ៍ជាង៧០០ក្រុមនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនៃឆ្នាំ២០៣០ បានជះឥទ្ធិពលទៅដល់ការពង្រីកមហិច្ឆតា និងកំណត់គោលដៅរបស់ក្រុមហ៊ុន Intrepid ទូទាំងពិភពលោកដែលមានដូចជា បង្កើនចំនួនអ្នកទេសចរឱ្យកើនឡើងទ្វេដង ៦០០,០០០នាក់ (ឆ្នាំ២០២៣ មានចំនួន ៣២០,០០០នាក់សម្រេចបានប្រាក់ចំណូលចំនួន១,៣ពាន់លានដុល្លារ និងរួមចំណែក១ភាគរយនៃប្រាក់ចំណូលដល់ Purpose Initiatives)។ បន្ថែមពីលើនេះទៀត យុទ្ធសាស្ត្រខាងលើ ក៏បានរួមបញ្ចូលគម្រោងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ដើម្បីពង្រីកប្រតិបត្តិការទៅកាន់តំបន់នានា រួមទាំងកន្លែងស្នាក់នៅ និងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសសំខាន់ៗ រួមទាំងកម្ពុជាផងដែរ។
អ្នកស្រី Aye Mya Mya Soe អ្នកគ្រប់គ្រងទូទៅប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់លោក Darelle Wade គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ Intrepid Travel ក្នុងការជំរុញសេដ្ឋកិច្ចបន្ថែមទៀតដល់កម្ពុជា តាមរយៈការគាំទ្រដល់សេដ្ឋកិច្ចទេសចរណ៍ដែលមានការរីកចម្រើន បង្កើតឱកាសការងារប្រកបដោយប្រសិទ្ធភាពដល់ប្រជាជន និងគាំទ្រសហគមន៍មូលដ្ឋាននានា ដោយការបរិច្ចាកមូលនិធិដែលរៃអង្គាសប្រាក់បានច្រើនជាង១៥,៥លានដុល្លារ ដោយមិនស្វែងរកប្រាក់ចំណេញ ដើម្បីជួយផ្គត់ផ្គង់ដល់សហគមន៍ក្នុងតំបន់ជុំវិញពិភពលោកចាប់តាំងពីឆ្នាំ២០២២។»
ជាមួយគ្នានេះនៅកម្ពុជា Intrepid Foundation ធ្វើការជាមួយ Cambodia Rural Student Trust (CRST) ជាអង្គការក្រៅរដ្ឋាភិបាល ដែលជួយកាត់បន្ថយភាពក្រីក្រតាមរយៈការអប់រំ និងផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយនៅកម្ពុជា។
Intrepid ជឿជាក់ថាតាមរយៈការពង្រឹងអាជីវកម្មរបស់ខ្លួន អាចសម្រេចបានលទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់សហគមន៍តាមរយៈវិស័យទេសចរណ៍។ ក្នុងនាមជាក្រុមហ៊ុនដែលបានទទួល Certificate B Corp កម្រិតស្តង់ដារខ្ពស់បំផុតដែលផ្ដោតទៅលើសកម្មភាពសង្គម និងបរិស្ថានមួយនេះ គឺជាអាទិភាពសំខាន់មួយរបស់ Intrepid សម្រាប់អាជីវកម្មនៅកម្ពុជា និងជុំវិញពិភពលោក។
អំពី Intrepid Travel
Intrepid Travel ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលមានរយៈពេលជាង៣០ឆ្នាំមកហើយ។ បេសកកម្មរបស់ក្រុមហ៊ុន គឺការនាំអ្នកទេសចរទៅស្វែងរកកន្លែងដ៏អស្ចារ្យបំផុតរបស់ពិភពលោក ប្រកបដោយនិរន្តរភាព និងប្រើភាពរីករាយនៃការធ្វើដំណើរ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុនបានបង្កើតកញ្ចប់ទេសចរណ៍ច្រើនជាង១,១៥០កញ្ចប់ទូទាំងពិភពលោក ដែលកញ្ចប់នីមួយៗត្រូវបានរចនាឡើងដោយជឿជាក់ថាអ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងបន្ថែមអំពីវប្បធម៌ និងអរិយធម៌នៃបណ្ដាប្រទេសទាំង២៧។
ជាមួយភាពល្បីល្បាញទូទាំងពិភពលោក នៅក្នុងឆ្នាំ២០១៨ Intrepid Travel “the carbon-neutral business” បានក្លាយជាក្រុមហ៊ុនទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកដែលទទួលបានលិខិបញ្ជាក់កម្រិត B-Corp Certification។ Intrepid Travel ក៏ជាប្រតិបត្តិករទេសចរណ៍ដំបូងគេដែលមានគោលដៅ Science-based climate targets through the Science Based Targets Initiative។ សម្រាប់ព័ត៌មានបន្ថែម សូមទាញយក
របាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រុមហ៊ុន ហើយតាមដាន ក្រុមហ៊ុម Intrepid នៅលើ
Facebook,
Instagram,
Twitter,
TikTok ឬ
LinkedIn ៕
(អត្ថបទពាណិជ្ជកម្ម)