ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្មេងកុំគិតថា មិនកើតជំងឺគាំងបេះដូងដូចមនុស្សចាស់នោះ
18, Mar 2024 , 6:59 am        
រូបភាព
គាំងបេះដូង​ធ្លាប់តែ​ជា​បញ្ហា​ដែល​កើតឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៤០​ឆ្នាំ កម្រ​ជួប​អាកា​រៈ​នេះ​ណាស់​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នកជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ដែល​ជួប​បញ្ហា​គាំងបេះដូង និង​មាន​អាយុ​ក្រោម ៤០​ឆ្នាំ ។

 
នៅ​ចន្លោះ​ឆ្នាំ​២០០០ និង​២០១៦ អត្រា​គាំងបេះដូង​លើ​អ្នក​វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ កើនឡើង​ត្រឹម​២% ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺ​សរសៃឈាម​បេះដូង (CHD) រួម​ជាមួយនឹង​ផលវិបាក​ដទៃ​ទៀត អាច​បណ្ដាល​ឲ្យ​កើត​មាន​អាកា​រៈគាំង​បេះដូង ក៏​ដូច​ជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ​។
 
ជា​ទូទៅ អាកា​រៈគាំង​បេះដូង​កើត​លើ​អ្នកជំងឺ​ដែល​មាន​អាយុ​តិច​ជាង​៣៥​ឆ្នាំ គឺ​ដោយសារ​តែ​៖
 
•​ ​បែបបទ​រស់នៅ​មិន​ត្រឹមត្រូវ
•​ ​ផឹក​គ្រឿង​ស្រវឹង និង​ជក់បារី​ច្រើន​ជ្រុល
•​ ​លើស​ទម្ងន់
•​ ​ស្ត្រេ​ស
•​ ​លើស​សម្ពាធ​ឈាម និង
•​ ​ជំងឺ​ទឹកនោមផ្អែម

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com