ជាតិ
វីដេអូ
មកលេងសៀមរាប ធ្លាប់ភ្លក្សនំបញ្ចុកពងទាកូនអត់?
× សៀមរាប៖ អ្នកស្រី សុខ សុធារី ជាអ្នកលក់នំបញ្ចុកពងទាកូន នៅក្នុងក្រុងសៀមរាប នាម្តុំព្រះអង្គជ័យព្រះអង្គចម។ ស្រ្តីខ្មែរកម្ពុជាក្រោម វ័យ៤៤ឆ្នាំរូបនេះ ប្រកបរបរលក់ពងទាកូនអស់រយះពេល ២០ឆ្នាំមកហើយ ប៉ុន្តែការច្នៃនំបញ្ចុក ដាក់ជាមួយពងទាកូន គឺចាប់ផ្តើមបាន៥ឆ្នាំ។
មូលហេតុដែលអ្នកខេត្តព្រះត្រពាំង យកនំបញ្ចុក ដាក់ជាមួយពងទាកូន ព្រោះអ្នកស្រី សុធារី យល់ថាវាមានរសជាតិប្លែកម្យ៉ាង ហើយអតិថិជន ក៏និយមចូលចិត្តបរិភោគដូចគ្នា។
ក្នុងមួយថ្ងៃ អ្នកស្រី សុខ សុធារី លក់នំបញ្ចុកពងទាកូនបាន៨គីឡូក្រាម ដោយនំបញ្ចុកពងទាកូនមួយចាន មានតម្លៃ៤០០០រៀល។ អ្នកស្រីបានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ២៥ថា៖ «ឥឡូវ គេនិយមហូបនំបញ្ចុកដាក់ពងទាកូនច្រើន។ បើយើងអត់មាននំបញ្ចុក គេអត់ហូបពងទាទេ»៕
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com