ជាតិ
ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាពជិត១តោន ត្រូវបានបំផ្លាញចោល
17, Mar 2024 , 1:59 pm        
រូបភាព
 រូបភាពពី ក.ប.ប
រូបភាពពី ក.ប.ប
ប្រហិតចម្រុះសាច់មាន់ និងជើងមាន់ខូចគុណភាពប្រមាណ៩០០គីឡូក្រោម ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដុតបំផ្លាញចោល។



សាច់ខូចគុណភាពនេះ ត្រូវបាននាំចូលពីប្រទេសជិតតាមច្រករបៀង។ នេះបើអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)។ 
 
មន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់បានសាច់ខូចគុណទាំងនោះ នៅតំបន់នាំចូលតាមច្រករបៀងនៃខេត្តបន្ទាយមានជ័យ។ ទំនិញខូចគុណភាពទាំងនោះរួមមាន ប្រហិតចម្រុះ សាច់មាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់។ 
 
តាមការចុះផ្សាយរបស់ (ក.ប.ប) បន្ទាប់ពីត្រួតពិនិត្យរួចរាល់ សមត្ថកិច្ច និងមន្ត្រីគយ បានដុតបំផ្លាញចោលតែម្ដង។ ជាមួយគ្នានេះ វត្ថុតាង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
 
 

Tag:
 ប្រហិតចម្រុះ សាច់មាន់
 ​ ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com