ជាតិ
ព័ត៍មានសុខភាព
សុខភាព
បើ​មិន​ខ្វល់​ទេប្រយ័ត្ន​ស្តាយក្រោយ ! ធ្វើ​បាន​អ្នក​នឹង​ចៀស​ផុត​ពី​ជំងឺ​គាំងបេះដូង
19, Mar 2024 , 11:29 pm        
រូបភាព
ការ​គាំងបេះដូង​ច្រើន​តែ​បណ្តាល​មក​ពី​ជំងឺ​បេះដូង ដូច្នេះ​ការ​អនុវត្តន៍​ជំហាន​ដើម្បី​បន្ថយ ឬ​បង្ការ​ជំងឺ Coronary Artery Disease អាច​ជួយ​ការពារ​ការ​គាំងបេះដូង​បាន​។ ជម្ងឺ​បេះដូង​ជា​ឃាតករ​លេខ​មួយ​របស់​មនុស្ស​ប្រុស​ស្រី​នៅ​សហរដ្ឋអាមេរិក ដូច្នេះ​ជំហាន​ទាំងនេះ គឺ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​។

 
ដើម្បី​ពង្រឹង​សុខភាព​បេះដូង​របស់​អ្នក​៖
 
•​ ​មិន​ត្រូវ​ជក់បារី និង​ចៀសវាង​ការ​ស្រូប​ផ្សែង​បារី ។ ឈប់​ជក់បារី​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ម្តង់ទៀត ឬ​ស្លាប់​បាន​យ៉ាង​លឿន ។
•​ ​បរិភោគ​របប​អាហារ​ដែល​មាន​សុខភាព​ក្នុង​នោះ​មាន​ត្រី ផ្លែ​ឈើ បន្លែ សណ្តែក អាហារ​សរសៃ និង​ប្រេង​អូ​លីវ ។
•​ ​ហាត់ប្រាណ​អោយ​ទៀងទាត់ ។ គ្រូពេទ្យ​អាច​ណែនាំ​អោយធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​មាន​សុវត្ថិភាព​សម្រាប់​អ្នក ។
•​ ​គ្រប់គ្រង​កំរិត​កូ​ឡេ​ស្ទើ​រ៉ុល និង​សម្ពាធ​ឈាម
•​ ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម
 
•​ ​បន្ថយ​ភាព​តានតឹង ។ ភាព​តានតឹង​អាច​បំផ្លាញ​បេះដូង​របស់​អ្នក​បាន ។
•​ ​ប្រើ​ថ្នាំ Aspirin ជា​រៀងរាល់ថ្ងៃ​ប្រសិនបើ​គ្រូពេទ្យ​អោយ​ប្រើ
•​ ​ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​ជម្ងឺ​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ
•​ ​ប្រើ​ថ្នាំ​អោយ​បាន​ត្រឹមត្រូវ ។ ការ​ប្រើ​ថ្នាំ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​គាំងបេះដូង​ម្តង់ទៀត ឬ​ស្លាប់​ដោយសារ​ជំងឺ Coronary Artery Disease ។
•​ ​ចូរ​ស្វែ​ករក​ជំនួយ​ដើម្បី​គ្រប់គ្រង​រោគ​សញ្ញា​នៃ​ការ​បាក់ទឹកចិត្ត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com