ជាតិ
ព័ត៍មានសុខភាព
សុខភាព
សប្បាយ ខឹង ពិបាកចិត្ត តូចចិត្ត និងគិតច្រើន នឹងនាំជំងឺអ្វីដល់អ្នក?
21, Mar 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកអាចនឹងប្រឈមមុខ នៅពេលដែលអ្នកកើតមានអាការៈដូចខាងលើ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកសប្បាយចិត្តខ្លាំងពេក នឹងអាចប៉ះពាល់ដល់បេះដូងអ្នក ដោយអាចធ្វើឲ្យអ្នកឆាប់ភ្លេច សុបិន្តច្រើន ឬវិលមុខជាដើម។ ម្យ៉ាងទៀត បេះដូងអ្នកនឹងអាចលោតញាប់ ហើយសម្ពាធឈាមក៏អាចឡើងផងដែរ។
  • នៅពេលដែលអ្នកខឹងខ្លាំងពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមអ្នកជាខ្លាំង។ ម្យ៉ាងទៀត នឹងអាចធ្វើឲ្យមុខអ្នកប្រែជាក្រហម វិលមុខ ឬឈឺក្បាលជាដើម។ ជាពិសេស អ្នកនឹងមិនសូវចង់ពីសារអាហារឡើយ ព្រោះក្រពះអ្នកមិនអាចរំលាយអាហារបានល្អ។
  • នៅពេលដែលអ្នកពិបាកចិត្តខ្លាំង នឹងធ្វើឲ្យអ្នកពិបាកដកដង្ហើម ស្អកក និយាយមិនចេញឡើយ។ ជាពិសេស បើពិបាកចិត្តក្នុងរយៈពេលយូរ នោះនឹងអាចប៉ះពាល់ដល់សួតអ្នកជាខ្លាំង។
  • នៅពេលដែលអ្នកគិតច្រើនពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ។ អ្នកនឹងអាចពិបាកក្នុងការពិសារបាយ ដិយធ្វើឲ្យអ្នកតែងមានអារម្មណ៍ថា មិនឃ្លានឡើយ ហើយក៏មិនចង់ញ៉ាំអ្វីទាំងអស់។ ដូចនេះ យូរទៅ ក្រពះអ្នកនឹងអាចខូចជាមិនខានឡើយ។
  • នៅពេលដែលអ្នកខ្លាចខ្លាំង នោះបេះដូងអ្នកនឹងអាចលោតញាប់។ វាមិនត្រឹមតែអាចប៉ះពាល់ដល់បេះដូង ថែមទាំងអាចប៉ះពាល់ដល់ក្រលៀនអ្នកទៀតផង ដោយធ្វើឲ្យអ្នកពិបាកបត់ជើងតូច និងធំណាស់។ ដូចនេះ អ្នកគួរតែរក្សាចិត្តធម្មតា ទើបមិនប៉ះពាល់ដល់សុខភាពអ្នក៕
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com