ជាតិ
សេដ្ឋកិច្ច
៣ខែ កម្ពុជាបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ
01, Apr 2024 , 8:19 pm        
រូបភាព
ទិដ្ឋភាពទេសចរកំពុងថតនៅមុខប្រាសាទអង្គវត្ត​ក្នុងព្រឹត្តិការណ៍សមរាត្រី នាព្រឹកថ្ងៃទី២១មីនា ឆ្នាំ២០២៤
ទិដ្ឋភាពទេសចរកំពុងថតនៅមុខប្រាសាទអង្គវត្ត​ក្នុងព្រឹត្តិការណ៍សមរាត្រី នាព្រឹកថ្ងៃទី២១មីនា ឆ្នាំ២០២៤
រយៈពេល៣ខែមកនេះ  កម្ពុជាទទួលបានចំណូល១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ មេសា។​

 
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា  ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧ ៥៣៤នាក់ ដោយទទួលបានចំណូល ១៦ ៥៣៣ ២៩៣ដុល្លារ។ ចំណូលនេះ គឺកើនឡើង៤៨,៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
 
សូមរំលឹកថា កាលឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសជាង៧៩ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលប្រមាណ៣៧លានដុល្លារអាម៉េរិក។​
 
ឆ្នាំ២០២៤ ជាឆ្នាំ«ទស្សនាសៀមរាប» និងជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយក៏ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីជួយឱ្យទេសចរណ៍មកទស្សនាកម្ពុជាកាន់តែច្រើន។ តាមរយៈព្រឹត្តិការណ៍ទាំងនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថា កំណើនភ្ញៀវទេសចរនឹងកើនឡើង។ ជាពិសេសភ្ញៀវបរទេសដែលមកទស្សនានៅរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប៕
 

Tag:
 ទេចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com