ជាតិ
ព័ត៍មានសុខភាព
សុខភាព
កូនដែលតែងគេងក្រោមអំពូលភ្លឺខ្លាំង សុខភាពនឹងគ្រោះថ្នាក់បែបណា?
01, Apr 2024 , 10:59 pm        
រូបភាព
មានអ្នកម្តាយមួយចំនួនចូលចិត្តបើកភ្លើងឲ្យកូនគេងណាស់ ប៉ុន្តែតើអ្នកដឹងទេថាការគេងបើកភ្លើងភ្លឺបែបនេះអាចប៉ះពាល់ដល់កូនប៉ុណ្ណា?

  • នៅពេលដែលអ្នកបើកភ្លើងឲ្យកូនគេង នោះវានឹងអាចធ្វើឲ្យកូនពិបាកចូលគេង ព្រោះពន្លឺនៃភ្លើងអាចធ្វើឲ្យកូនមានសម្ពាធជាខ្លាំង ដែលអាចធ្វើឲ្យកូនមានអារម្មណ៍មួលម៉ៅ មិនស្ងប់ នោះគេនឹងមិនគេងនោះទេ។
  • នៅពេលដែលកូនគេងក្នុងបន្ទប់ដែលមានភ្លើងភ្លឺ នោះគេនឹងមិនអាចគេងយូរបានទេ ព្រោះវាធ្វើឲ្យចាំងដល់ភ្នែកកូន។ ដូចនេះ នៅពេលដែលកូនបើកភ្នែក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែកគេជាខ្លាំង។
  • នៅពេលដែលកូនគេងនៅក្នុងបន្ទប់ដែលភ្លឺរហូត គេនឹងមិនអាចបែងចែកថាពេលណាជាពេលយប់ ឬថ្ងៃនោះទេ។
  • នៅពេលដែលកូនគេងមិនបានល្អក្នុងរយៈពេលយូរ នោះវានឹងអាចប៉ះពាល់ដល់ខួរក្បាលរបស់កូនជាខ្លាំងដែលអាចធ្វើឲ្យវាលូតលាស់យឺត។ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់កូនដូចគ្នា។
  • ជាងនេះទៅទៀតវានឹងអាចធ្វើឲ្យប៉ះពាល់ដល់ចង្ខុវិញ្ញាណរបស់កូនដែលអាចធ្វើឲ្យភ្នែករបស់គេឆាប់ខូច ដែលអាចធ្វើឲ្យកូនឆាប់ម្ញូបជាខ្លាំង។ ដូចនេះ អ្នកមិនគួរបើកភ្លើងឲ្យកូនគេងនោះទេ ទើបមិនប៉ះពាល់ដល់សុខភាពរបស់គេ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com