សង្គមអន្តរជាតិ
អន្តរជាតិ
អាម៉េរិករកឃើញបុរសម្នាក់ឆ្លងជំងឺផ្តាសាយ H5N1 ពីសត្វគោ រូបភាព ៖ AFP
× បុរសម្នាក់រស់នៅរដ្ឋ Texas ត្រូវបានរកឃើញថាមានជំងឺផ្ដាសាយបក្សី H5N1 បន្ទាប់ពីលោកមានការប៉ះពាល់ផ្ទាល់មួយគោចិញ្ចឹមយកទឹកដោះដែលបានឆ្លងជំងឺនេះ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាម៉េរិក (CDC) នៅថ្ងៃទី១ ខែមេសា នេះជាករណីទី២ ដែលត្រូវបានរកឃើញថាមានការឆ្លងពីសត្វគោទៅមនុស្សនៅអាម៉េរិក។ ករណីដំបូងបានបង្ហាញវត្តមាននៅក្នុងរដ្ឋ Colorado ក្នុងឆ្នាំ២០២២។ ការវិភាគបឋមនៃមេរោគឆ្លងថ្មីនេះ មិនមានការវិវដ្តគួរឱ្យព្រួយបារម្ភនោះទេ។
CDC អះអាងថា ការឆ្លងមេរោគឆ្លងនេះ មិនផ្លាស់ប្តូរការវាយតម្លៃនៃហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹងជំងឺផ្តាសាយ H5N1 នៅអាម៉េរិកទេ។ ទីភ្នាក់ងារនេះធ្លាប់បានកំណត់ថា ហានិភ័យនៃការផ្ទុះឡើងនៅទីនេះគឺមានកម្រិតទាបណាស់។
បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងព្យាបាលដោយថ្នាំប្រឆាំងមេរោគ។
ជំងឺគ្រុនផ្តាសាយបក្សីអាចឆ្លងមកមនុស្សបាន ប៉ុន្តែរហូតមកដល់ពេលនេះការឆ្លងកើតមានតែចំពោះមនុស្សដែលមានទំនាក់ទំនងផ្ទាល់ជាមួយសត្វដែលមានមេរោគប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អត្រាស្លាប់ដោយសារជំងឺគ្រុនផ្តាសាយប្រភេទនេះ គឺខ្ពស់ណាស់ រហូតដល់៥០ភាគរយបើធៀបនឹង ៣ភាគរយចំពោះអ្នកដែលមានជំងឺផ្តាសាយធម្មតា។
បច្ចុប្បន្ន ថ្នាំអង់ទីប៊ីយូទិចអាចសម្លាប់មេរោគគ្រុនផ្តាសាយ H5N1 កំពុងចរាចរនៅគ្រប់កន្លែង។ CDC បាននិយាយថា ប្រសិនបើវីរុសវិវដ្តរីករាលដាលកាន់តែងាយស្រួលចូលទៅក្នុងមនុស្ស វ៉ាក់សាំងបច្ចុប្បន្នក៏មានប្រសិទ្ធភាពក្នុងការបង្ការដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com