ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្ក្រាន្តស្វាយរៀង នឹងមានលេងល្បែងប្រជាប្រិយ និងការប្រគំតន្ត្រី រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
× រដ្ឋបាលខេត្តស្វាយរៀង បន្តរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តស្វាយរៀង» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទីរួមខេត្តស្វាយរៀង។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានប្រគំតន្ត្រីខ្នាតធំ ការលេងល្បែងប្រជាប្រិយ ការលេងបាញ់ទឹក រួមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត។
ក្រោមការគាំទ្រពីក្រុមហ៊ុនឯកជន «សង្ក្រាន្តស្វាយរៀង» នឹងរៀបចំឡើងនៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ។ បើតាមរដ្ឋបាលខេត្ត ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» មានកម្មវិធីលេងល្បែងប្រជាប្រិយ ការតាំងបង្ហាញផលិតផលនានាកម្មវិធីប្រគំតន្ត្រីខ្នាតធំដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹករាំលេងកម្សាន្ត។ព្រឹត្តិការណ៍នេះ រៀបចំចាប់ពីម៉ោង១០ព្រឹកតទៅ។
រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
ក្រៅពីទីតាំងរៀបចំ«សង្ក្រាន្តស្វាយរៀង» កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ក៏នឹងត្រូវរៀបចំឡើងនៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាមនានានៅក្នុងខេត្តដែរ។
សូមជម្រាបថា ក្រៅពីខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តទៀត ក៏ប្រកាសរៀបចំសង្រ្កាន្តដែរ ដូចជាខេត្ត កំពង់ធំ បាត់ដំបង កំពង់ស្ពឺ កែប កំពត ព្រៃវែង និងខេត្តប៉ៃលិន៕
រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
Tag:
សង្រ្កាន្តឆ្នាំថ្មី
សង្រ្កាន្តស្វាយរៀង
ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com