ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«សង្ក្រាន្តត្បូងឃ្មុំ» នឹងមានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ និងការប្រគំតន្ត្រីរាំកម្សាន្ត រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
× រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅបរិវេណរង្វង់មូលខាងមុខបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ។ នេះបើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ។
ដើម្បីបង្កើតបរិយាកាសឱ្យកាន់តែរីករាយ និងបង្កើននូវមនោសញ្ចេតនាជាមួយប្រជាពលរដ្ឋ «សង្ក្រាន្តត្បូងឃ្មុំ» នឹងមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ដូចជាបោះអង្គញ់ លាក់កន្សែង វាយក្អមជាដើម។ ក្រៅពីល្បែងប្រជាប្រិយខ្មែរ ក៏មានការប្រគំតន្ត្រី ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការបាញ់កាំជ្រួចផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ នៅបណ្ដារាជធានីខេត្តជាច្រើន ត្រៀមរៀបចំសង្រ្កាន្តនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ ខេត្តដែលគ្រោងរៀបចំ មានខេត្តសៀមរាប, បាត់ដំបង, ប៉ៃលិន, ឧត្តរមានជ័យ, កំពង់ស្ពឺ, តាកែវ, កំពត, កោះកុង, កែប, ព្រៃវែង, កំពង់ចាម, កំពង់ធំ, ស្វាយរៀង និងរាជធានីភ្នំពេញ៕
Tag:
សង្ក្រាន្តត្បូងឃ្មុំ
សង្រ្កាន្តឆ្នាំថ្មី
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com