ជាតិ
គោមផ្កាយចម្រុះពណ៌ កំពុងបង្អួតសម្រស់ មុនថ្ងៃ«សៀមរាបសង្ក្រាន្ត»
10, Apr 2024 , 9:29 pm        
រូបភាព
សៀមរាប៖ គោមផ្កាយចម្រុះពណ៌ ជាច្រើនត្រូវបានគេយកមកតុបតែងលម្អ នៅតាមទីតាំងមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីប្រារព្ធពិធី «សៀមរាបសង្ក្រាន្ត» ដែលនឹងធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។

 
«សៀមរាបសង្ក្រាន្ត» ក៏នឹងមានរៀបចំកម្មវិធីសប្បាយជាច្រើន រួមមានល្បែងប្រជាប្រិយ, តំបន់លេងទឹក, ទស្សនីយភាពសិល្បៈ, ជិះទូកកម្សាន្ត, ទស្សនាពិព័រណ៍ និងការប្រគុំតន្ត្រីជាដើម។
 
ពិធីនេះ នឹងប្រារព្ធឡើងតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីចំណុចសួនព្រះរាជដំណាក់ រហូតដល់ស្ពានផ្សារចាស់ រួមជាមួយតំបន់ផាប់ស្ទ្រីតផងដែរ៕
 






















© រក្សាសិទ្ធិដោយ thmeythmey.com