កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានរៀបចំសន្និសីទកាសែត ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា OPPO ក្នុងគោលបំណងបង្កើតកម្មវិធីប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលជាកម្មវិធីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទី បញ្ចេញស្នាដៃថតរូបដោយប្រើទូរស័ព្ទដៃ។
បើយោងតាមការប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នេះមានទិសដៅដើម្បីលើកស្ទួយ និងជំរុញវិស័យទេសចរណ៍ និងវប្បធម៌ទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រើប្រាស់រូបភាពទាំងនោះ ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។
ដូចនេះ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍ អាចចុះឈ្មោះការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមការសហការឧបត្ថម្ភដោយក្រុមហ៊ុន OPPO។ បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាក្រុមហ៊ុន OPPO សង្ឃឹមថាប្រជាជនកម្ពុជា និងមានការចូលរួមឲ្យបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃលើឆាកជាតិ និងអន្តរជាតិ។
កាលបរិច្ឆេទនៃការប្រកួត
. ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ២០២៤
សម្រាប់គណៈកម្មការនៃការប្រកួត :
. គណៈកម្មការទី១ ៖ ក្រសួងព័ត៌មាន
. គណៈកម្មការទី២ ៖ សេង លន់
. គណៈកម្មការទី៣ ៖ Miller Snap
ពានរង្វាន់នៃកម្មវិធី
. ជ័យលាភីលេខ១ ៖ ប្រាក់ ៤,០០០,០០០ រៀល, ទូរស័ព្ទដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ២ ៖ ប្រាក់ ១,០០០,០០០ រៀល, ទូរស័ព្ទដៃ OPPO Reno11 F និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៣ ៖ ប្រាក់ ៥០០,០០ រៀល, OPPO Pad Neo និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៤ ៖ ប្រាក់ ២០០,០០០ រៀល, OPPO Watch X និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៥ ៖ ទឹកប្រាក់ ១០០,០០០ រៀល, OPPO Enco Air3 និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៦ ដល់ លេខ ១០៖ OPPO Enco Buds2 ម្នាក់ ១ គ្រឿង
គួរបញ្ជាក់ផងដែរថា ចំពោះប្រធានបទទីមួយ នៃការប្រកួតរបស់យើងគឺពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រធានបទនោះគឺ “សកម្មភាពក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ” ដោយបងប្អូនទាំងអស់ អាចថតរូបសកម្មភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់ស្មាតហ្វូន រួច submit ចូលទៅកាន់ Link: