ជាតិ
វីដេអូ
ចំណាយពេល៤យប់ ៥ថ្ងៃ អាចដើរកម្សាន្ត​គ្រប់​តំបន់ទេសចរណ៍ ៣៩កន្លែងក្នុងខេត្ត​កំពត!
22, Apr 2024 , 9:00 am        
រូបភាព
កំពត៖ តំបន់ទេសចរណ៍សម្បូរ​បែបរបស់​ខេត្ត​កំពត បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ ដើម្បី​អាច​ដើរ​កម្សាន្ត​នៅ​គ្រប់​តំបន់​ទេសចរណ៍​ទាំង ៣៩កន្លែង​នៅខេត្ត​កំពត ភ្ញៀវទេសចរ​អាច​ចំណាយពេល៤យប់ ៥ថ្ងៃ។ នេះបើតាម​លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតដូចតទៅ៖



ស្ថិត​នៅ​តំបន់​សមុទ្រ​នៃប្រទេស​កម្ពុជា​ ខេត្ត​កំពត ជា​ខេត្ត​ដ៏ចំណាស់មួយ ដែល​មានតំបន់ទេសចរណ៍​​ប្រវត្តិសាស្រ្ត វប្បធម៌ និង​ធម្មជាតិចំនួន ៣៩កន្លែង។ ទេសភាពដ៏ត្រកាលរបស់​ខេត្ត​កំពត បាន​ទាក់ចិត្ត​ទេសចរឱ្យមក​កម្សាន្ត​មិនថា​ថ្ងៃចុង​សប្ដាហ៍ ឬពេល​ឈប់សម្រាក​បុណ្យទាន​ឡើយ។
 
អត្ថបទទាក់ទង
 
​ដើម្បីដើរ​កម្សាន្ត​ឱ្យ​បាន​គ្រប់​ទីតាំង​ទេសចរណ៍ចំនួន ៣៩កន្លែង តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន? លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បាន​ប្រាប់​សារព័ត៌មាន​ឌីជីថលថ្មីៗថា ទេសចរ​អាច​ចំណាយ​ពេល ៤យប់ ៥ថ្ងៃ ឬ​១សប្ដាហ៍ ទើបអាច​ដើរបាន​គ្រប់​កន្លែង។
 
បច្ចុប្បន្ន មន្ទីរទេសចរណ៍​ខេត្ត​កំពត បាន​បង្កើត​កញ្ចប់​ទស្សនាចរណ៍​ ​កញ្ចប់ខ្សែទស្សនាចរណ៍ក្រុងកំពតសំណង់បេតិកភណ្ឌ, កញ្ចប់ខ្សែឧទ្យានជាតិព្រះមុនីវង្សបូកគោ, កញ្ចប់ខ្សែជីវិតនៅលើដងព្រែកកំពង់បាយ, ​កញ្ចប់ខ្សែដំណើរស្វែងយល់ទីជនបទ និង​កញ្ចប់ខ្សែដំណើរ​តាម​ផ្លូវទឹក​ផងដែរ៕ 

















Tag:
 កំពត
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com