ជាតិ
ជើងភ្នំឈ្ងោក ទីអាស្រ័យផលបន្លែចម្រុះ របស់អ្នកស្រុកទឹកឈូ
21, Apr 2024 , 6:00 pm        
រូបភាព
កំពត៖ តាសក់ ម្ទេស ជី និងបន្លែជាច្រើនទៀត ត្រូវបានកសិកររស់នៅក្នុងស្រុកទឹកឈូ និងរស់នៅក្បែរជើងភ្នំឈ្ងោក ដាំដុះសម្រាប់យកទៅលក់លើទីផ្សារ។ បន្លែចម្រុះទាំងនេះហើយ ដែលបានជួយរកសិករមួយចំនួន មានជីវភាពប្រសើរ។ កសិករទាំងនេះ បានរៀបចំរោងដាំណាំយ៉ាងស្រស់ស្អាតនៅក្បែរជើងភ្នំ ដោយតភ្ជាប់ប្រព័ន្ធទឹកយ៉ាងទំនើប។ ភ្នំឈ្ងោកមានទីតាំងស្ថិតនៅភូមិមានរិទ្ធ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ភ្នំឈ្ងោក ក៏ជាទីទេសចរណ៍មួយកន្លែង នៅក្នុងខេត្តនេះដែរ៕

 




























Tag:
 ThmeyThmey
  ភ្នំឈ្ងោក
  បន្លែ
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com