យោងតាមអង្គការកាហ្វេអន្តរជាតិ (ICO) ក្នុងឆ្នាំ ២០២៤ ផលិតកម្មកាហ្វេត្រូវបានរំពឹងនឹងកើន ឡើងដល់ ៥,៨ ភាគរយ ខណៈការទទួលទានកាហ្វេរំពឹងនឹងកើនបាន ២,២ ភាគរយ ឬស្មើនឹង ១៧៧ លានកញ្ចប់។ ការណ៍នេះ នឹងជួយឱ្យប្រទេសដែលផលិតកាហ្វេធំៗដូចជា ដូចជាប្រេស៊ីល វៀតណាម កូឡុំប៊ី និង ឥណ្ឌូណេស៊ីជាដើម ទទួលបានប្រយោជន៍ជាច្រើន។
តើចំណុចណាខ្លះដែលធ្វើឱ្យប្រេស៊ីល និងវៀតណាមដក្លាយជាប្រទេសនាំមុខក្នុងការនាំចេញកាហ្វេ?
ប្រទេសនាំចេញកាហ្វេភាគច្រើនតែងមានលក្ខណៈទូទៅស្រដៀងគ្នាដែលទាំងនោះគឺ ជាកត្តា អំណោយផលដែលរួមចំណែកដល់ការជំរុញការនាំចេញទាំងបរិមាណ និងតម្លៃទៅកាន់ ប្រទេសផ្សេងៗលើសកលលោក។
សមត្ថភាពក្នុងការផ្គត់ផ្គង់កាហ្វេក្នុងចំនួនច្រើន និងមានស្ថិរភាព
ជារៀងរាល់ឆ្នាំ មនុស្សទូទាំងពិភពលោកទទួលទានកាហ្វេច្រើនជាង
៣៥ លានតោន។ ដូច្នេះ ប្រទេសនាំចេញកាហ្វេច្រើនតែមានសមត្ថភាពក្នុងការផលិត និងនាំចេញកាហ្វេក្នុងបរិមាណ ច្រើនដើម្បីបម្រើតម្រូវការកាហ្វេដ៏ធំរបស់ពិភពលោក។ ជាក់ស្តែងប្រេស៊ីលផលិតកាហ្វេជាមធ្យម
២,៦៨ លានតោនក្នុងមួយឆ្នាំហើយក៏បានជាប់ ចំណាត់ថ្នាក់លេខមួយក្នុងនាមជាអ្នកផលិតកាហ្វេធំជាងគេរបស់ពិភពលោកជាង ១៥០ ឆ្នាំមកហើយ។ វៀតណាមវិញស្ថិតនៅលំដាប់ទីពីរដែលផលិតកាហ្វេរហូតដល់ ១,៥ លាន តោនជាមធ្យមក្នុងមួយឆ្នាំ។
ទន្ទឹមនេះ ប្រទេសនាំចេញកាហ្វេច្រើនតែងមានទិន្នផលប្រកបដោយស្ថិរភាព ដែលអនុញាតឱ្យប្រទេសទាំងនេះរក្សាអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារកាហ្វេដែលមានការប្រកួតប្រជែងនេះយ៉ាងខ្លាំង។
លក្ខខណ្ឌអាកាសធាតុអំណោយផល
លក្ខខណ្ឌអាកាសធាតុអំណោយផលគឺជាលក្ខខណ្ឌដ៏សំខាន់មួយសម្រាប់ការនាំចេញកាហ្វេ ពីព្រោះការផលិត និងគុណភាពកាហ្វេត្រូវបានកំណត់ដោយផ្ទាល់ដោយលក្ខខណ្ឌអាកាសធាតុ។ ម្យ៉ាងទៀត កាហ្វេជាដំណាំកសិកម្មមានអាយុច្រើនឆ្នាំ កសិករត្រូវដាំរយៈពេល ២-៣ឆ្នាំទើបបានផល។ ប្រសិនបើក្នុងរយៈពេល ២-៣ ឆ្នាំនេះ អាកាសធាតុមិនអំណោយផល កសិករត្រូវចំណាយប្រាក់ច្រើនខណៈទិន្នផលមិនបានខ្ពស់ ហើយប្រាក់ចំណេញក៏មិនច្រើនដែរ។
ជាក់ស្តែង អាកាសធាតុរបស់ប្រេស៊ីលគឺល្អឥតខ្ចោះសម្រាប់ការដាំគ្រាប់កាហ្វេRobusta និង Arabica។ អាកាសធាតុប្រទេសនេះផ្តល់នូវបរិមាណទឹកភ្លៀង និងពន្លឺព្រះអាទិត្យត្រឹមត្រូវ រួមផ្សំជាមួយសីតុណ្ហភាពអំណោយផលពេញមួយឆ្នាំ។
ការមានរោងចក្រកែច្នៃ
ដើម្បីធានាបាននូវគុណភាពនៃគ្រាប់កាហ្វេបន្ទាប់ពីប្រមូលទិន្នន័យហើយ ជំហានចាំបាច់គឺ ត្រូវបញ្ជូនគ្រប់កាហ្វេទៅរោងចក្រកែច្នៃឱ្យបានលឿនតាមដែលអាចធ្វើបាន ដូច្នេះប្រទេស នាំចេញកាហ្វេទាំងអស់តែងតែមានរោងចក្រកែច្នៃកាហ្វេនៅជិតតំបន់ដាំដុះ។
ផលិតផលគុណភាពខ្ពស់
ដោយសារតែមានលក្ខខណ្ឌអំណោយផលសម្រាប់ការដាំដុះកាហ្វេ ផលិតផលកាហ្វេពី ប្រទេសនាំចេញកាហ្វេតែងតែមានគុណភាពខ្ពស់បំផុត។ នៅពេលដែលកាហ្វេបានអភិវឌ្ឍនៅ ក្នុងទីផ្សារពិភពលោក ផលិតផលដែលមានគុណភាពខ្ពស់ក៏ជាគុណសម្បត្តិដ៏ចាំបាច់មួយ ក្នុងការប្រកួតប្រជែងរវាងប្រទេសនាំចេញផងដែរ៕