ជាតិ
លោក វង្សា លក់​អំពៅសាង​មួយថ្ងៃ​ចំណេញបាន ៤០ ០០០ រៀល
21, Apr 2024 , 9:30 pm        
រូបភាព
???? រូបភាព សប្ដាហ៍ទី12
???? រូបភាព សប្ដាហ៍ទី12
ភ្នំពេញ៖ លោក​ វង្សា ​លក់​អំពៅ​សាង ​៤ឆ្នាំមកហើយ។ ក្នុង​មួយថ្ងៃ លោក​ចំណេញ​បាន ៤០ ០០០ រៀល គិត​បញ្ចូល​ទាំងថ្លៃប្រេង​ឥន្ធនៈ។ ​លោក វង្សា ជិះម៉ូតូ​ទៅ​លក់ ជា​រៀងរាល់​ថ្ងៃ​ពី​ព្រឹក ដល់​ល្ងាច។ ដោយ​សារ​មិន​សូវ​មាន​ការប្រកួត​ប្រជែង​រវាង​អ្នក​លក់​អំពៅ​សាង លោក​ទៅ​តំបន់​ផ្សេងៗក្នុង​រាជធានី​ភ្នំ​ពេញ។  ក្នុង​មួយ​សប្ដាហ៍​ លោក​ជិះ​ផ្លូវ​ដូចគ្នាតែ១ ឬ២ដង​ប៉ុណ្ណោះ។ លោក វង្សា​ បានដាក់​ធុង​កែវ​មួយ​ក្រោយ​ម៉ូតូ​ហុងដា របស់​លោក ដើម្បី​ដឹក​អំពៅ​សាង ជាមួយ​ទឹកកក។ លោក​លក់​ចាប់​ពី​ ៥០០រៀល ឡើងទៅ។ ក្នុង​ថង់​ប្លាស្ទិក ៥០០ រៀល មាន​អំពៅ​សាងប្រមាណ ១៥ដុំ។


អ្នក​វិទ្យាសាស្ត្រ​ហៅ​អំពៅ​ ជា​ភាសា​ឡាតាំង​ថា saccharum ។ រុក្ខជាតិ​នេះមាន​ដើម​កំណើត​នៅ​ទ្វីប​អាស៊ី។ មនុស្ស​បាន​ចាប់ផ្ដើម​ការ​ដាំ​អំពៅ​កាល​ពី​បុរាណកាល ប្រហែល​នៅ​ឧបទ្វីបឥណ្ឌូចិន។ ក្រៅ​ពី​ពូជ​ព្រៃ មាន​ពូជ៤ ដែល​គេ​ដាំ។ ស្ករ​ភាគច្រើន​ ដែល​មនុស្ស​ប្រើទូទាំង​ពិភព​លោក មក​ពីអំពៅ។ ប្រទេស ដែល​ផលិត​អំពៅ​ច្រើន​ជាងគេ គឺ​ប្រេស៊ីល និងឥណ្ឌា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com