អន្តរជាតិ
អាជ្ញាធរប្រឆាំងពុករលួយថៃ ទម្លាក់បទចោទអំពើពុករលួយលើលោកស្រីយីងឡាក់
25, Apr 2024 , 3:19 pm        
រូបភាព
រូបភាព ៖ ហ្វេសប៊ុក/Yingluck Shinawatra
រូបភាព ៖ ហ្វេសប៊ុក/Yingluck Shinawatra
គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ (NACC) នៅថ្ងៃទី ២៤ ខែមេសា បានអនុម័តសេចក្តីសម្រេចមួយដោយគ្មានសំឡេងប្រឆាំង ដោយសម្រេចមិនតវ៉ានឹងសេចក្តីសម្រេចរបស់តុលាការកំពូលថៃ ពាក់ព័ន្ធនឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

 
នៅក្នុងឆ្នាំ ២០២២ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ បានចោទប្រកាន់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងចុងចោទចំនួន ៥នាក់ផ្សេងទៀត ថាបានធ្វើឱ្យខូចខាតដល់ប្រទេសចំនួន៦,៧លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ Roadshow to Thailand's Future Thailand 2020។ គម្រោង Roadshow to Thailand's Future Thailand 2020 ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣។ 
 
នៅខែមីនា លោកស្រី យីងឡាក់ ត្រូវបានតុលាការកំពូលថៃ បានសម្រេចទម្លាក់ចោលការចោទប្រកាន់ក្នុងសំណុំរឿងគម្រោងហេដ្ឋារចនាសម្ព័ន្ធ Roadshow to Thailand's Future Thailand 2020។ 
 
ក្រោយតុលាការច្រានចោល គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ នៅថ្ងៃទី ២៤ ខែមេសា បានអនុម័តសេចក្តីសម្រេចមួយដោយគ្មានសំឡេងប្រឆាំង ដោយឯកភាពមិនតវ៉ានឹងតុលាការកំពូល។
 
លោកស្រី យីងឡាក់ ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្នុងឆ្នាំ ២០១៧ ពីបទលុបចោលកាតព្វកិច្ចពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភធនស្រូវសម្រាប់កសិករថៃក្នុងឆ្នាំ ២០១១ ដែលបណ្តាលឱ្យមានការខាតបង់រាប់ពាន់លានដុល្លារ។
 
កាលពីចុងឆ្នាំមុន តុលាការព្រហ្មទណ្ឌចំណុះតុលាការកំពូលថៃក៏បានលើកការចោទប្រកាន់ពីបទរំលោភអំណាចចំពោះលោកស្រី យីងឡាក់ នៅពេលលោកស្រីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិក្នុងឆ្នាំ ២០១១៕ 
 
ការលើកលែងទោសជាបន្តបន្ទាប់បែបនេះ អាចជាការត្រួសត្រាយផ្លូវសម្រាប់លោកស្រីយីងឡាក់ វិលចូលប្រទេសវិញ៕ 
 

Tag:
 ថៃ
  យីងឡាក់ ស៊ីណាវ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com