អន្តរជាតិ
តើអ្វីទៅជាឥណទានប្លាស្ទិក?
× ការបំពុលដោយប្លាស្ទិក ជាបញ្ហាប្រឈមបរិស្ថានដ៏ធំមួយរបស់ភពផែនដី។ ប្លាស្ទិកប្រហែល៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ ហើយប្រហែល៨ លានតោននៃប្លាស្ទិកទាំងនេះ ត្រូវបានចាក់ចោល និងចូលនៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ និងបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីយ៉ាងខ្លាំង។ ដើម្បីដោះស្រាយការបំពុលនេះ ឥណទានប្លាស្ទិកត្រូវបានបង្កើតឡើង ។
ឥណទានប្លាស្ទិក ជាធម្មតាត្រូវបានលក់ដោយអង្គការដែលប្រមូល និងកែច្នៃកាកសំណល់ប្លាស្ទិក ហើយក្រុមហ៊ុនអាចទិញឥណទានទាំងនេះ ដើម្បីទូទាត់នឹងការប្រើប្រាស់ប្លាស្ទិកផ្ទាល់ខ្លួនរបស់ពួកគេ។ តាមរយៈការទិញឥណទានប្លាស្ទិក ក្រុមហ៊ុននានាអាចគាំទ្រការកែច្នៃ កាកសំណល់ប្លាស្ទិក និងផ្តល់មូលនិធិដល់កម្មវិធីគ្រប់គ្រងកាកសំណល់។
ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីវាស់វែង ផ្តល់ហិរញ្ញប្បទាន និងឥណទានដល់សកម្មភាពថ្មី ដែលស្តារ ឬកែច្នៃប្លាស្ទិកឡើងវិញ លើសពីអត្រាមូលដ្ឋាន ដោយធានាថាសកម្មភាពថ្មីផ្តល់នូវលទ្ធផលបន្ថែម ក្នុងការកាត់បន្ថយការលេចធ្លាយប្លាស្ទិកទៅបរិស្ថាន។
ឥណទានប្លាស្ទិកមួយ គឺតំណាងឱ្យកាកសំណល់ប្លាស្ទិកចំនួនមួយតោន ដែលត្រូវបានប្រមូល ឬកែច្នៃឡើងវិញដោយគម្រោង ឬសកម្មភាពថ្មី។ ឥណទានប្លាស្ទិក បង្កើតបានជារូបិយបណ្ណថ្មី ក្រោមគំនិតផ្តួចផ្តើម 3R។ 3Rs តំណាងឱ្យគោលដៅរបស់សហគ្រាស ដើម្បីកាត់បន្ថយ ស្ដារ និងកែច្នៃប្លាស្ទិកឡើងវិញទូទាំងពិភពលោក តាមរយៈគម្រោងឥណទាន និងគោលដៅសាជីវកម្មដែលបានគ្រប់គ្រង។
បង្កើតឡើងដោយអង្គការមិនរកប្រាក់ចំណេញ Verra និង BVRio ដោយមានការគាំទ្រពីក្រុមហ៊ុនវេចខ្ចប់ម្ហូបអាហារធំៗ រួមមាន Danone, Tetra Pak និង Nestle ស្តង់ដារនេះ អាចឱ្យក្រុមហ៊ុនវាស់ស្ទង់កិច្ចខិតខំស្តារកាកសំណល់ប្លាស្ទិករបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com