ជាតិ
រដ្ឋាភិបាលរើសពលទាហានថ្មីជាង១៧០០នាក់
01, May 2024 , 10:50 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន១៧៤១នាក់ បន្ថែមទៀត។ តាមសេចក្តីសម្រេចចុះថ្ងៃទី៣០ ខែមេសា ពលទាហានថ្មីទាំងនោះ មាន១០០០នាក់សម្រាប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ៣០០នាក់បំពេញក្របខណ្ឌនៅបញ្ជាការដ្ឋានវិស្វកម្ម, ២៤១នាក់នៅបញ្ជាការដ្ឋានការពារអាកាស និង២០០នាក់នៅកងពលតូចលេខ៧០ កងទ័ពជើងគោក៕




© រក្សាសិទ្ធិដោយ thmeythmey.com