ជាតិ
ស្ទង់មតិ៖​ អ្នកកាសែត​ដែលបាន​សិក្សា​​ជំនាញកាសែតនៅ​មហាវិទ្យាល័យ នៅមានចំនួន​តិច​
01, May 2024 , 9:59 pm        
រូបភាព
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្នុិសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជា ថ្ងៃទី៣០មេសា ឆ្នាំ២០២៤។ រូបដោយ វតី
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្នុិសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជា ថ្ងៃទី៣០មេសា ឆ្នាំ២០២៤។ រូបដោយ វតី
ដោយ៖ ឡាយ សុភាវតី និង មឿន ម៉ាក់ថុង
 
ភ្នំពេញ៖ ការស្ទង់មតិរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន៣៤១ បានរកឃើញថា មានអ្នកសារព័ត៌មានត្រឹមតែ២,២៥ភាគរយប៉ុណ្ណោះ បានរៀនជំនាញវិជ្ជាជីវសារព័ត៌មានពីមហាវិទ្យាល័យ។

 
របាយការណ៍ ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកយកមកបង្ហាញ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៣០មេសា នៅទីស្ដីការក្រសួងព័ត៌មាន។ តាមការស្រាវជ្រាវខាងលើ អ្នកសារព័ត៌មាន ៣៣,៣ភាគរយប៉ុណ្ណោះ ដែលមានកម្រិតអប់រំចាប់ពីបរិញ្ញាបត្រឡើយទៅ។ 
 
ហេតុនេះ ហើយបានជា រដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថា នឹងបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព ផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មានដល់អ្នកសារព័ត៌មានបន្ថែម។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងព័ត៌មានក៏បានដាក់ឱ្យដំណើរការឡើងវិញនៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ ឱ្យដំណើរការឡើងវិញ ហើយគោលដៅរបស់ក្រសួង គឺកែប្រែមណ្ឌលនេះ ទៅជាវិទ្យាស្ថានជាតិ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលអាចទៅជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការ»។ ជាមួយគ្នាដែរ ក្រសួងក៏បាន សហការជាមួយសមាគមន៍ ក្នុងការផ្ដល់វគ្គខ្លីៗ និងបញ្ជូនវាគ្មិនចូលទៅបណ្ដុះបណ្ដាលផងដែរ។ 
 
សូមជម្រាបថា បច្ចុប្បន្នក្រសួងព័ត៌មាន បានចេញប័ណ្ណអ្នកសារព័ត៌មានចំនួន៦០៣៧ប័ណ្ណ ដល់អ្នកសារព័ត៌មាន ហើយចំនួននេះ ហើយក្នុងនោះ មានស្រីចំនួន៣២០នាក់៕ 

Tag:
 សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com