ជាតិ
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធឡើងនៅខេត្តកំពង់ស្ពឺ
05, May 2024 , 7:59 am        
រូបភាព
ទិដ្ឋភាពរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ស្ពឺ
ទិដ្ឋភាពរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ស្ពឺ
ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចូលរួមជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធឡើងថ្ងៃទី២៦ ខែឧសភា ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។


 
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខ ជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និងដាំណាំផ្សេងៗរបស់ប្រជាកសិករ និងផ្សងមើលប្រផ្នូលស្រុក ទេស តាមរយៈគោឧសភរាជ។ 
 
ក្នុងព្រះរាជពិធីនេះ ព្រាហ្មណ៍ព្រះរាជគ្រូ សូធ្យពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះ នង្គ័ល នោះ ឱ្យស៊ីផឹករបស់៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ ដែលរួមមាន គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និងស្រា១តុ។ 
 
សូធ្យចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះក្បាលគោឧសភរាជ ហើយមន្ត្រី ដឹកគោឧសភរាជ ទៅជិតរបស់ទាំង៧យ៉ាងនោះ ឲ្យគោឧសភរាជ ស៊ីផឹកអ្វី ក៏ស៊ីផឹកទៅ ដោយមិនបង្ខំឡើយ។ កាលណា គោឧសភរាជ ស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ ក៏ទាយផលប្រផ្នូលទៅតាមនោះ៕
 

Tag:
 ច្រត់ព្រះនង្គ័ល
© រក្សាសិទ្ធិដោយ thmeythmey.com