ជាតិ
បទសម្ភាសន៍
វីដេអូ
ម្ចាស់ជ័យលាភី«សំណេរអង្គរ» ចេង រតនា លើកទឹកចិត្តយុវជនឱ្យបង្កើតទម្លាប់អាន
06, May 2024 , 9:09 am        
រូបភាព
លោក ចេង រតនា គឺជាម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធី «សំណេរអង្គរ» ដោយការសរសេរពាក្យខុសតិចជាងគេ នៅក្នុងចំណោមបេក្ខជនទាំងអស់។ ជ័យជម្នះនេះ មិនបានកើតឡើងដោយឥតហេតុឡើយ ព្រោះតាមពិតទៅ រតនា គឺជាអ្នកដែលមានជំនក់ចិត្តជាខ្លាំងនឹងការអាន និងការតែងនិពន្ធ តាំងពីកុមារមកម្ល៉េះ។ យុវជនចេង រតនា ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការអាន បានហុចផ្លែ ហុចផ្កា ដល់ជីវិតរបស់គេ ពិសេសជ័យលាភីជាបន្តបន្ទាប់ ក្នុងវិស័យតែងនិពន្ធ។


សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ និងលោក ចេង រតនា ដូចតទៅ៖
 
 
សម្រាប់ យុវជន ចេង រតនា ក្រៅពីសៀវភៅ ការអានកាសែត ទស្សនាវដ្តី សំណេរនានាក្នុងបណ្តាញសង្គម និងអក្សរផ្សេងៗនៅជុំវិញខ្លួន ក៏ផ្តល់ចំណេះដឹងថ្មីៗ ចេះពាក្យ និងភាសា ក៏ដូចជាជួយដល់ការសរសេរដែរ។ យុវជន ចេង រតនា បញ្ជាក់ដូច្នេះថា៖ «ការអាន គឺពិតជាបានជួយចូលរួមចំណែកខ្លាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ដោយសារតែការអាន គឺវាផ្តល់នូវចំណេះដឹង។ ហើយចំណេះដឹងរបស់យើងក៏កាន់តែទូលំទូលាយ។ អ៊ីចឹងខ្ញុំ ជឿជាក់ថា នៅពេលយើងមានចំណេះដឹងកាន់តែទូលំទូលាយ វានឹងផ្តល់ជាផ្លែផ្កាមក ឱ្យ ជីវិតយើងដូចគ្នា។ ជាក់ស្តែងខ្ញុំមានថ្ងៃនេះ ក៏មានចំណែកខ្លាំងមែនទែន ពីការអានដូចគ្នា »។
 
ក្រៅពីលើកទឹកឱ្យបង្កើតទម្លាប់អាន ម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធី «សំណេរអង្គរ» នេះ ក៏លើកទឹកចិត្តអ្នកដែលមានឧបនិស្ស័យតែងនិពន្ធ កុំរារែកនឹងការចាប់ផ្តើមការតែងនិពន្ធ របស់ខ្លួន។ អ្វីដែលសំខាន់ គឺចាប់ផ្តើមនិពន្ធ ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ កុំលួចគំនិត ឬស្នាដៃអ្នកដទៃ៕

Tag:
 អំណាន
  អង្គរ
  អក្សរសាស្ត្រ
  ចេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com