FIFA
កីឡាជាតិ
ជាតិ
ទូតកាតាប្រចាំកម្ពុជា យកបាល់ទាត់នៅ World Cup 2022 ផ្ញើជូនសម្តេច ហ៊ុន សែន
08, May 2024 , 12:07 pm        
រូបភាព
លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតា ប្រចាំកម្ពុជា ប្រគល់បាល់ជូនសម្តេច ហ៊ុន សែន។ រូបភាព៖ ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន
លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតា ប្រចាំកម្ពុជា ប្រគល់បាល់ជូនសម្តេច ហ៊ុន សែន។ រូបភាព៖ ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន
 
លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតា ប្រចាំកម្ពុជា បានយកបាល់ដែលទាត់ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ មកជូនសម្តេច ហ៊ុន សែន ជាអនុស្សាវរីយ៌។

 
នៅព្រឹកថ្ងៃទី៨ ខែឧសភា សម្តេច ហ៊ុន សែន ទទួលជួបលោក Khalid Ali Abdullah Abel នៅវិមានព្រឹទ្ធសភា ដើម្បីពិភាក្សាការងារ។ ក្នុងជំនួបនោះលោក Khalid Ali Abdullah Abel បានប្រគល់បាល់ ដែលទាត់នៅ World Cup នៅកាតា ជូនសម្តេច ហ៊ុន សែន។
 
តាមរយៈសំណេររបស់សម្តេច ហ៊ុន សែន លើផេកហ្វេសប៊ុកផ្លូវការ សរសេរថា៖«ជាការឆ្លើយតប សម្ដេច បានសម្តែងការអរគុណ ចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយសម្ដេចបានសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេចមានបំណងចូលរួមដែរ ប៉ុន្តែបែរជាអាកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ អគ្គរាជទូតកាតាបានយកបាល់ដែលទាត់នៅក្នុងព្រឹត្តិការណ៍ World Cup នេះមកជូន សម្ដេចទុកជាអនុស្សាវរីយ៌»។
 
អាហ្សង់ទីន ជាម្ចាស់ជើងឯកកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា តាមរយៈការយកឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់ក្តីប៉េណាល់ទី៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com