ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ ស្ត្រី​រលាក​ប្លោកនោម អាចមាន​រោគសញ្ញា​អ្វីខ្លះ?
29, Aug 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
រលាក​ប្លោកនោម​ចំពោះ​ស្ត្រី គឺជា​ការ​រលា​កមួយ​ដែល​បណ្តាលមកពី កត្តា​ជាច្រើន​រួមទាំង ការដែល​អ្នក​ទប់​មិន​នោម​យូរពេក ការ​រលាក​នៅ​ផ្លូវ​បង្ហួ​នោម ... ។ ដោយសារតែ​ការ​រលាក​ប្លោកនោម ចំពោះ​ស្ត្រី គឺមាន​អត្រា​ខ្ពស់ ដូច្នេះ រោគសញ្ញា​ដែល​បានបង្ហាញ​ខាងក្រោម​នេះ គឺ​ទាក់ទង​នឹង ការ​រលាក​ប្លោកនោម​ជាទូទៅ។



រោគសញ្ញា​ទូទៅ នៃ​ការ​រលាក​ប្លោកនោម អាច​រួមមាន ៖
•    នោម​មក​មានការ​ឈឺចាប់ ឬ​ពិបាក​ក្នុងការ​នោម
•    នោម​ញឹកញាប់
•    នោម​បន្ទាន់ (ជម្រុញ​ឱ្យទៅ​បត់ជើងតូច)
•    នោម​ទាស់
•    មានការ​ឈឺចាប់​ប្លោកនោម (ការឈឺចាប់ នៅ​ជុំវិញ​តំបន់ អាង​ត្រគាក)
•    នោម​ដោយ​មិនដឹង​ខ្លួន។
ក្តៅខ្លួន ញាក់ ចង្អោរ ក្អួត និង​ទទួលទាន​មិនសូវ​បាន គេ​កម្រ​ឃើញ​មាន ចំពោះ​អ្នក​ដែល​រលាក​ប្លោកនោម​ណាស់ បើទោះបីជា​ពួកវា ច្រើន​ជា​រោគសញ្ញា របស់​អ្នក​ដែលមាន ការ​រលាក​ប្រព័ន្ធ​ទឹកនោម​ធ្ងន់ធ្ងរ ដូចជា ការ​រលាក​តម្រងនោម​ក៏ដោយ។

រោគសញ្ញា​ខ្លះ ដែល​សម្បូរ​នៅក្នុង ការ​រលាក​ប្លោកនោម គឺ ៖
•    មានការ​តឹង​ពោះ ផ្នែក​ខាងក្រោម
•    មាន​ឈាម​នៅក្នុង​ទឹកនោម
•    មានការ​តឹង​នៅ ចំហៀង​ពោះ
•    ទឹកនោម​ក្លិនស្អុយ
•    ចំពោះ​អ្នកជំងឺចាស់ៗ  ភាព​អស់កម្លាំង ឬ ការភាន់ច្រលំ អាចជា​សញ្ញា​ដ៏​សំខាន់។

ជាទូទៅ ការ​រលាក​ប្លោកនោម​ចំពោះ​ស្ត្រី គឺមាន​អត្រា​ខ្ពស់ជាង​បុរស ដោយសារតែ​ប្លោកនោម​របស់​ស្ត្រី ក៏ដូចជា​បង្ហួរនោម នៅ​ជិត​រន្ធ​គូថ ដែលជា​កត្តា​ប្រឈម​ខ្ពស់​ជាមួយ​មេរោគ ដូច្នោះ​ហើយ ត្រូវ​តម្រូវឱ្យ​ស្ត្រី ធ្វើការ​សម្អាត​គូថ ឱ្យបាន​ប្រុងប្រយ័ត្ន ដោយ​សម្អាត​ពីមុខ​ទៅក្រោយ៕


ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com