ជាតិ
រូបត្លុក
តើ​អ្វី​ជាអំពើពុករលួយ ?
24, Oct 2021 , 7:39 am        
រូបភាព
ដោយ:
យោងតាម​សៀវភៅ​សិក្សា​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ដែលផលិតរួមគ្នា​​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ​ និង​ក្រសួង​អប់រំ មានអំពើជាច្រើន​ដែលអាច​ចាត់ទុក​ជាអំពើ​ពុក​រលួយ​​ ដូចជា៖


- ការស៊ីសំណូក ការ​សូកប៉ាន់ ការ​គៃ​បំបាត់ ការ​កិបកេង ការ​ប្រើអំណាច ឬ​តួនាទី​គាប​សង្កត់​យក​ប្រយោជន៍​ពីអ្នកដទៃ
- ការរំលោភ​អំណាច​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន
- អំពើ​កិបកេង គៃ​បំបាត់ យក​ប្រយោជន៍​រួម​មក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ។ល។

សម្គាល់៖ ដើម្បី​ចាត់ទុក​អំពើ​មួយ​ថា ជា​បទ​ល្មើស​ពុករលួយ​បាន អ្នក​ត្រូវ​ពិនិត្យ​មើល​ច្បាប់ ឬ​ក្រម​ពាក់ព័ន្ធ​ជាធរមានរបស់​ប្រទេស​នោះ ពីព្រោះ​ប្រទេស​មួយ​អាច​ចាត់ទុក​អំពើ​មយយ​ថា ជា​បទល្មើស​ពុករលួយ តែ​ប្រទេស​មួយទៀត​អាច​ថា មិនមែន​ជាបទល្មើស​ពុករលួយទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com