ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ វិធី​បង្ការ ជំងឺរលាកស្រោមខួរ​ក្បាល
31, Aug 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
វិធី​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​កូន​របស់​អ្នក ពី​ជំងឺរលាកស្រោមខួរ​ក្បាល គឺ​ធ្វើឱ្យ​ប្រាកដថា គេ​បានទទួល​ការចាក់​ថ្នាំ​បង្ការ​រោគ​ទាំងអស់ តាម​ស្ដង់ដារ​សម្រាប់​កុមារ​រួចរាល់​ហើយ។ ទាំងនេះ​រួមបញ្ចូល​ទាំង​ការចាក់​ថ្នាំ សម្រាប់​រោគ​កញ្ជ្រឹល អុតស្វាយ ជំងឺ​ផ្តាសាយ និង​ជំងឺ​រលាក​សួត។



ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ថា​តើ​អ្នក ឬ​កូន​របស់​អ្នក ត្រូវការ​ការចាក់​ថ្នាំ​វ៉ាក់សាំង រលាក​ស្រោម​ខួរក្បាល ឬ​អត់។
វា​ត្រូវបាន​គេ​ណែនាំ សម្រាប់​ការចាក់​ដូចខាងក្រោម ៖

•    មនុស្ស​វ័យ​ជំទង់​នៅ​អាយុ ១១ ឬ ១២ ឆ្នាំ ៖ ការចាក់​រំលឹក គឺ​ត្រូវការ​ជា​ចាំបាច់​ផងដែរ នៅ​អាយុ ១៦ ឆ្នាំ។
•    មនុស្សពេញវ័យ ដែលមាន​អាយុ ២១ និង​ក្មេង ដែល​ពុំទាន់​បានទទួល​នៅឡើយ ៖ ពួកគេ​គួរតែ​ទទួលបាន​វា ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន។
•    អ្នក​ដែលមាន​គម្រោង ធ្វើដំណើរ​ទៅកាន់​ប្រទេស ដែល​គេ​ដឹងថា មានការ​ផ្ទុះ ជំងឺរលាកស្រោមខួរ​ក្បាល ដូចជា បណ្តា​ប្រទេស​នៅក្នុង​ទ្វីបអាហ្វ្រិក និង​ភាគខាងត្បូង​នៃ​តំបន់​សាហា​រ៉ា។
•    អ្នក​ដែល​គ្មាន​សរីរៈ​អណ្តើក ដោយ​ការ​កាត់ចោល។
•    អ្នក​ដែលមាន​ផ្ទុកមេរោគ​អេដស៍។

មនុស្ស​មួយចំនួន ត្រូវបាន​ចាក់​រំលឹក ជា​រៀងរាល់ ៥ ឆ្នាំ​ម្តង៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com