ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ ជំងឺមហារីក​សុដន់ អាចមាន​រោគសញ្ញា​អ្ចី​ខ្លះ?
01, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺមហារីក​សុដន់ គឺជា​ជំងឺមហារីក ដែល​បង្កើត​នៅក្នុង​កោសិកា​សុដន់។ វា​ច្រើន​កើតមាន ចំពោះ​មនុស្ស​ស្រី។


ការតាមដាន និង​ការធ្វើ​រោគវិនិច្ឆ័យ ទៅលើ​ជំងឺមហារីក​សុដន់ បានធ្វើអោយ​អត្រា​នៃ​ការរស់រានមានជីវិត បាន​កើនឡើង ហើយ​អត្រា​នៃ​ការស្លាប់ បាន​ថយចុះ​ជា​លំដាប់។ នេះ​ដោយសារតែ​កត្តា​មួយចំនួន ដូចជា​ការរកឃើញ​នៅ​ដំណាក់កាល​ដំបូង ការព្យាបាល​ទាន់ពេលវេលា និង​ការយល់ដឹង​កាន់តែ​ប្រសើរ​ឡើងលើ​ជំងឺ​នេះ។

សញ្ញា និង​រោគសញ្ញា នៃ​ជំងឺមហារីក​សុដន់ រួមមាន ៖

•    ដុំ​នៅ​សុដន់ ឬ​ការឡើង​ក្រាស់ ដែល​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា ខុសពី​ជាលិកា​នៅ​ជុំវិញ
•    ការហូរ​ឈាម​ពី​ក្បាលដោះ
•    ការផ្លាស់ប្តូរ​នៅក្នុង​ទំហំ ឬ​រូបរាង​របស់​សុដន់
•    ការផ្លាស់ប្តូរ​ស្បែក នៅលើ​សុដន់ ដូចជា ការ​ខួច​ចូលក្នុង
•    ក្បាលដោះ​លិ​ប​ចូលក្នុង
•    ការ​របក ការ​មាន​ស្លាកស្នាម​នៅលើ​ស្បែក ជុំវិញ​ក្បាលដោះ ឬ​ស្បែក​របស់​សុដន់
•    ការឡើង​ក្រហម ឬ​ក​ន្តួ​ល​នៅលើ​ស្បែក​សុដន់ ដូចជា សំបក​ក្រូច។

ប្រសិនបើ​អ្នករក​ឃើញ​ដុំ ឬ​ការផ្លាស់ប្តូរ​ណាមួយ នៅ​សុដន់​របស់​អ្នក ទោះបីជា​ការថត​ដោះ​ធម្មតា​ក៏ដោយ អ្នក​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើការ​វាយ​តំលៃ​ពី​ការប្រែប្រួល​នោះ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com