ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ នៅពេលណា ដែលចាំបាច់ត្រូវ ប្តូរថ្លើម?
× ការប្តូរថ្លើម ត្រូវបានគេគិត នៅពេលដែលថ្លើម មិនធ្វើមុខងារប្រកបដោយប្រសិទ្ធភាព។ ជំងឺខ្សោយថ្លើម អាចកើតមានភ្លាមៗ ក្រោយពីថ្លើមឆ្លងមេរោគ ឬផលវិបាកពីការប្រើថ្នាំនានា ឬវាអាចជាលទ្ធផលចុងក្រោយ នៃបញ្ហារយៈពេលយូរ។ បញ្ហាខាងក្រោម អាចបណ្តាលអោយប្តូរថ្លើម ៖
- ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលមានក្រិនថ្លើម
- ជំងឺក្រិនថ្លើម ដោយសារតែជំងឺថង់ទឹកប្រមាត់
- ជំងឺរលាកផ្លូវទឹកប្រមាត់ ដែលបង្កអោយមានសម្លាក
- ភាពខុសធម្មតា នៃបំពង់ថង់ទឹកប្រមាត់
- អ្នកផឹកស្រារ៉ាំរ៉ៃ
- ជំងឺ Wilson
- ជំងឺតំនរពូជ ដែលខ្លួនលើសជាតិដែកពេក
- ជំងឺមហារីកថ្លើម
- ជំងឺខ្សោយ Alpha-1-antitrypsin deficiency៕
ផ្តល់សិទ្ធិដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com