ពីនេះ ពីនោះ
អន្តរជាតិ
ប្រច័ណ្ឌ​ប្រពន្ធ​ពេក បុរស​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បាន​ចាក់​កាវ​ចូលទៅក្នុង​ទ្វារមាស​ប្រពន្ធ
30, Mar 2015 , 12:09 pm        
រូបភាព
ដោយ:
បុរស​ជា​ប្ដី​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បាន​យក​កាវ​ដ៏​ខ្លាំង​ចាក់​ចូលទៅក្នុង​ទ្វារមាស របស់គាត់​ប្រពន្ធ ដោយសារតែ​គាត់​ប្រច័ណ្ឌ​ជាមួយ​ប្រពន្ធ និង​បាន​ចោទថា​ប្រពន្ធ​របស់គាត់ ធ្លាប់​គេង​ជាមួយ​ពូ​របស់​នាង។ នេះ​បើ​យោងតាម News24 ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា បុរស​អាយុ ៤៥ ឆ្នាំ​រូបនេះ ត្រូវបាន​អាជ្ញាធរ​អះអាងថា បាន​ចាក់សោរ​ប្រពន្ធ​អាយុ ៤០ ឆ្នាំ​របស់គាត់ នៅក្នុង​បន្ទប់ដេក​នៅផ្ទះ​របស់​ពួកគេ ដែល​ស្ថិតនៅ​ក្នុងភូមិ​Ngwamtila នៅ​ជិត​ទីក្រុង Bushbuckridge ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ក្រោយមក​បុរស​ម្នាក់​នោះ បាន​យក​កាំបិត​ភ្ជុង​ប្រពន្ធ​របស់គាត់ និង​បាន​បញ្ជា​ឱ្យ​នាង​ដោះ​សម្លៀកបំពាក់​ចេញ​ឲ្យ​អស់ នៅសល់តែ​ខ្លួន​អាក្រាត។ បន្ទាប់មក​បាន​បុរស​នោះ បាន​ចាប់​កន្ធែកជើង​របស់​នា​ង​ហើយ​ក៏បាន​យក​កាវ ទៅ​ចាក់​ចូលក្នុង​ប្រដាប់ភេទ​របស់​នាង​តែម្ដង។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា៖ «ខ្ញុំ​បាន​សម្លឹង​ទៅ​គាត់​ដោយ​ភ័យរន្ធត់ ជាមួយ​ទឹកភ្នែក​ហូរ​ចុះមក​ពេញមុខ​របស់ខ្ញុំ។ ខ្ញុំ​មិនដឹងថា តើ​មូលហេតុ​អ្វីដែល​ធ្វើឱ្យ​បុរស​ម្នាក់ ដែល​បាន​ស្រលាញ់​ស្ត្រី​ម្នាក់ ហើយ​ធ្វើអំពើ​បែបនេះ​ទៅលើ​រូបនាង​នោះទេ»។

ក្រោយពេល​កើតហេតុ ប្ដី​របស់​នាង​បាន​រត់គេចខ្លួន ដើម្បី​គេច​បី​ការចោទប្រកាន់ ចំណែកឯ​ស្ត្រី​ជា​ជនរងគ្រោះ ដែល​ត្រូវ​ប្ដី​យក​កាវ​បិទ​ទ្វារមាស​នោះ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​បាន​វះកាត់​យក​កាវ​នោះ​ចេញ​រួចហើយ ប៉ុន្តែ​ឥឡូវនេះ នាង​មិនអាច​រួមភេទ​បាន​នោះទេ។

តាមពិតទៅ​រឿងរ៉ាវ​នេះ បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៣ ប៉ុន្តែ​ស្ត្រី​ម្នាក់​បាន​ប្រាប់​រឿងរ៉ាវ​របស់​នាង នៅពេលនេះ​គឺ​ដើម្បី​ទទួលបាន​ភាពយុត្តិធម៌ ។ នាង​បាន​និយាយថា នាង​មិន​ចង់​ចោទប្រកាន់​ប្ដី​នោះទេ ប៉ុន្តែ​គាត់​បាន​រត់គេចខ្លួន ហើយ​មិន​ខ្ញុំ​ពិតជា​ភ័យខ្លាច​ថា គាត់​អាច​នឹង​វិលត្រឡប់​មកវិញ​នៅពេល​ណាមួយ ហើយនឹង​អាច​កាត់​ក្បាល​របស់ខ្ញុំ»៕



© រក្សាសិទ្ធិដោយ thmeythmey.com