ជាតិ
នយោបាយជាតិ
លោក ស៊ិក ប៊ុនហុក និងលោក គួយ ប៊ុនរឿន ជាប្រធាន និងអនុប្រធាន គជប ថ្មី
× រដ្ឋសភានឹងបោះឆ្នោតផ្តល់សុពលភាពលើកញ្ចប់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលមានប្រធាន និងអនុប្រធានដែលត្រូវបានសម្រេចដោយគណបក្សទាំងពីរ។ សមាសភាពទាំង៩ នៃ គជប ថ្មី ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី៩មេសានេះដែរ។
ប្រភពមួយក្នុងចំណោមឥស្សរជន គជប ថ្មី ទាំង៩រូបបានបង្ហើបប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី៩មេសានេះថា សមាជិករដ្ឋសភានឹងបោះឆ្នោតគាំទ្រកញ្ចប់សមាសភាពទាំង៩នៃ គជប ថ្មីនេះ ដែលមានដំណែងប្រធាន និងអនុប្រធានតែម្តង។
«ឯកឧត្តម ស៊ិក ប៊ុនហុក ជាប្រធាន និង ឯកឧត្តម គួយ ប៊ុនរឿន ជាអនុប្រធាន។ ចំណែកឯដំណែងអគ្គលេខាធិការ នឹងត្រូវអ្នកទាំង៩ បោះឆ្នោតរើស»។ នេះជាការបញ្ជាក់របស់ប្រភពដដែល។
លោក ហង្ស ពុទ្ធា សមាសភាពមួយរូបទៀតដែលនឹងបង្ហាញខ្លួននៅក្នុងរដ្ឋសភាដែរនោះ បានមានប្រសាសន៍ថា លោកនៅមិនទាន់ដឹងពិតប្រាកដអំពីដំណែងថ្នាក់ដឹកនាំ គជប ថ្មីនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com