ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​បើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​NGO
13, Jul 2015 , 9:17 am        
រូបភាព
នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៣ កក្កដា​នេះ រដ្ឋសភា​កំពុងបើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ កិច្ចប្រជុំ​នេះ​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ៦៨រូប​ប៉ុណ្ណោះ ខណៈ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៥៥រូប​ទៀត ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​នេះឡើយ។



ដោយឡែក​នៅ​ខាងក្រៅ​រដ្ឋសភា​ក៏មាន​ក្រុម​សកម្មជន និង​សង្គម​ស៊ីវិល​មួយចំនួន បាននាំគ្នា​មក​តវ៉ា​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋសភា​ទម្លាក់ចោល ច្បាប់​គ្រប់​គ្រង់​អង្គការ ដោយ​ពួកគេ​យល់ថា ច្បាប់​នោះ បាន​តាក់តែងឡើង រំលោភច្បាប់​ជាតិ និង​អន្តរជាតិ ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដើរ​ថយក្រោយ ៕


© រក្សាសិទ្ធិដោយ thmeythmey.com