ជាតិ
នយោបាយជាតិ
លោក ហ៊ុន ម៉ានី ថ្កោលទោសអំពើហិង្សាលើអ្នកតំណាងរាស្ត្រនៅសភា
× លោក ហ៊ុន ម៉ានី តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានសម្តែងការមិនគាំទ្រ និងថ្កោលទោសលើអំពើហិង្សាដែលបានប្រព្រឹត្តលើប្រជាពលរដ្ឋ និងជាពិសេសលើ «តំណាងរាស្ត្រ»។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះការតវ៉ា សំណូមពរ និងមតិយោបល់របស់ប្រជាជនដោយគ្មានការរើសអើ់ងនាពេលកន្លងមក»។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ដើម្បីវែកមុខ និងដាក់ទោសដល់ជនដៃដល់ដែលបានប្រព្រឹត្តហិង្សា ស្របតាមគោលការណ៍នីតិរដ្ឋរបស់កម្ពុជា៕
Tag:
បាតុកម្មប្រឆាំង-លោក កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com