ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណី​វាយ​ដំអ្នក​តំណាងរាស្ត្រ មាន​មនុស្ស​៣នាក់ចូលសារភាព
03, Nov 2015 , 9:25 pm        
រូបភាព
ដោយ: រួបរួម
ក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី​៣ ខែ​វិច្ឆិកានេះ បាន​ប្រកាស​ឲ្យ​ដឹងថា ជន​ដៃដល់បីនាក់​​ដែល​បង្ក​របួស​ស្នាម​លើអ្នក​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិបាន​ចូល​បង្ហាញ​ខ្លួន​ចំពោះមុខ​គណៈ​កម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត។



យោងតាមអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ជន​សារភាព​ទាំងបីនាក់នោះ មាន​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ រស់នៅក្រុងតាខ្មៅ​ ខេត្តកណ្តាល ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ រស់នៅ​ស្រុកពាមរក៍ ខេត្តព្រៃវែង និង សុត វណ្ណនី អាយុ​៤៥​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

សេចក្តី​ប្រកាសព័ត៌មាន​របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមនីតិវិធី គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​របួស​ស្នាម​លើ​អ្នក​តំណាង​រាស្ត្រ នឹង​ចាត់វិធានការបញ្ជូន​ជន​សារភាព​ទាំងនោះ ទៅ​កាន់​សាលា​ដំបូង រាជ​ធានីភ្នំពេញដើម្បី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕



Tag:
 ញ៉យ ចំរើន
  គង់ សភា
© រក្សាសិទ្ធិដោយ thmeythmey.com