ជាតិ
រដ្ឋាភិបាល​ត្រូវ​លូកដៃ ទើប «Google Translate» បកប្រែ​បាន​សុក្រឹត​ជាង​មុន​
27, May 2016 , 7:59 am        
រូបភាព
 
​ដើម្បី​បកប្រែ​នៅក្នុង Google Translate ពី​ភាសា​ខ្មែរ​ទៅ​ភាសា​ផ្សេង ឬ​ពី​ភាសា​ផ្សេង​ទៅ​ភាសា​ខ្មែរ​វិញ ឲ្យ​កាន់តែ​សុក្រឹត​ជាង​មុន គឺ​រដ្ឋាភិបាល​ត្រូវតម្រូវ​ឲ្យ​ក្រុមហ៊ុន Google សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ត្រូវ​តាម​អក្ខរាវិរុទ្ធ​ដែល​រដ្ឋ​ប្រើ​ផ្លូវការ ហើយ​ក្រុមហ៊ុន Google ត្រូវ​កែតម្រូវ​កម្មវិធី Google Translate ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេយ្យាករណ៍​ខ្មែរ​។ នេះ​ជា​ខ្លឹមសារ​រួម​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​របស់លោក​សាស្ត្រាចារ្យ ជា សុខ​ហួ សមាជិក​គណៈកម្មការ​រៀបចំ​ស្តង់ដារ​អក្ខរក្រម​ខ្មែរ​ក្នុង​កុំព្យូទ័រ​។


​លោក​សាស្ត្រាចារ្យ ជា សុខ​ហួ បាន​លើក​ឧទាហរណ៍​មួយ​ដែល​បកប្រែ​ពី Google Translate គឺ​«Honey I love you» នៅក្នុង Google Translate ប្រែ​ថា «​ទឹកឃ្មុំ ខ្ញុំ​ស្រឡាញ់​អ្នក​»​។ សម្រាប់​លោក ប្រធាន​អង្គការ KITD / iREACH ជា សុខ​ហួ ពាក្យ «Honey» អាច​បកប្រែ​ថា «​ទឹកឃ្មុំ​» បាន បើ​ពាក្យ​បន្ទាប់​ជា​កិរិយាសព្ទ​។ ប្រសិនបើ​ពាក្យ​បន្ទាប់ពី​ពាក្យ «Honey» ជា​នាម គឺ​ត្រូវ​ប្រែ​ថា «​អូន ឬ បង​»​។ ដូច្នេះ គេ​ត្រូវ​សរសេរ​កូដ​នៅក្នុង​កម្មវិធី Google Translate ឲ្យ​វា​ចាប់បាន​នូវ​ពាក្យ​គន្លឹះ​នីមួយៗ​ឲ្យ​ត្រូវ​តាម​វេយ្យាករណ៍​ខ្មែរ ដូចដែល​លោក​បាន​ពន្យល់​ខាងលើ​៕
 
​សូម​ស្តាប់​ការពន្យល់​លម្អិត​របស់លោក​សាស្ត្រាចារ្យ ជា សុខ​ហួ សមាជិក​គណៈកម្មការ​រៀបចំ​ស្តង់ដារ​អក្ខរក្រម​ខ្មែរ​ក្នុង​កុំព្យូទ័រ ដូចតទៅ​៖








Tag:
 អក្ខរាវិរុទ្ធ​
  វេយ្យាករណ៍​ខ្មែរ​
  Google Translate
© រក្សាសិទ្ធិដោយ thmeythmey.com