ពីនេះ ពីនោះ
តើ​ពាក្យ​«​ឯកឧត្ដម និង ឯកឧកញ៉ា​»​មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
14, May 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ឯកឧត្ដម​, លោក​ឧកញ៉ា​, អ្នកឧកញ៉ា​»​មាន​អ្នកដឹង មាន​អ្នក​ស្គាល់ និង​និយាយ​ច្រើន នៅក្នុងការ​ហៅ​កម្រិត​តួនាទី​របស់​មន្ត្រី​សំខាន់ៗ​ជាដើម​។ ប៉ុន្តែ​ចំពោះ​ពាក្យ​ថា​«​ឯកឧកញ៉ា​»​វិញ ហាក់បីដូចជា​មិនសូវមាន​អ្នកយក​មកប្រើប្រាស់​នោះទេ​។​



​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា ពាក្យ​ទាំងនេះ​សម័យបុរាណ​ព្រេងនាយ​គេ​ប្រើ​«​ឯកឧកញ៉ា​»​។ ពាក្យ​នេះ មាន​ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា ជា​ពាក្យ​សម្រាប់​ប្រើ​រៀង​ពី​ខាងដើម​ឋានន្តរ​នៃ​មន្ត្រី​មាន​ស័ក្តិ​ខ្ពស់ ដូចជា ឯកឧត្ដម​នាយករដ្ឋមន្ត្រី ឯកឧត្ដម​ឧត្ដមសេនីយឯក​...​។ ពាក្យ​នេះ ប្រើ​ជា​អក្សរ​សង្ខេប​ថា​ឯ​.​ឧ​។ ប៉ុន្តែ​ពាក្យ​ថា «​ឯកឧកញ៉ា​»​នេះ ប្រើតែ​ក្នុង​រជ្ជកាល​សម័យបុរាណ​ព្រេងនាយ គេ​និយាយ​កាត់​ខ្លី​ថា លោក​ឯកឧក​។ ចំពោះ​ពាក្យ​នេះ ក្នុងពេល​បច្ចុប្បន្ននេះ គេ​ប្រើពាក្យ ឯកឧត្ដម​(​ឯ​.​ឧ​)​ជំនួស​វិញ​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


© រក្សាសិទ្ធិដោយ thmeythmey.com