ពីនេះ ពីនោះ
ពាក្យ​«​អស្មិមានះ​» មានន័យថា សេចក្ដី​ប្រកាន់​ថា​អញ​មាន​...
15, Aug 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​ថា «​អស្មិមានះ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សេចក្ដី​ប្រកាន់​ចិត្តរឹង​ថា​អញ ថា​គេ ឬថា​យើង មិន​ព្រម​ទទួល​ជឿ​ស្ដាប់​អ្នកណាៈ មនុស្ស​នុះ​មាន​អស្មិមានះ​ខ្លាំងណាស់​, អស្មិមានះ ជា​ឫសគល់​ឬ​ជា​មាតា​នៃ​សេចក្ដី​វិនាស​។



​បើ​ប្រើ​ត្រឹម អស្មិ ក៏មានៈ មាន​អស្មិ​, ប្រកាន់​អស្មិ​។  អស្មិមានះ មាន​៣​យ៉ាងៈ ទី​១ ប្រកាន់​ថា​ស្រេច​នឹង​អញ​គ្មាន​អ្នកណា​ដល់​អញ ទី​២ ប្រកាន់​ថា​គេ​ម៉េច​អញ​ម៉េច ដូចៗ​ជា​គ្នា និង​ទី​៣ ប្រកាន់​ថា​ខ្លួន​អញ​ថយ​ថោក​អាប់អន់​ទន់ខ្សោយ​ជាងគេ មិន​ដល់​នឹង​គេ គេ​ដោយ​គេ​អញ​ដោយ​អញ​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com