បទយកការណ៍ / បទសម្ភាសន៍
បើគ្មានកូនមិនចាំបាច់ទៅក្រៅប្រទេសទៀតឡើយ, កម្ពុជាមានបច្ចេកវិទ្យាបង្កកំណើតដោយជោគជ័យ
× ភ្នំពេញ៖ កាលពីពេលមុន នៅពេលគូស្វាមីខ្មែរជួបការលំបាកក្នុងការទទួលបានបុត្រាបុត្រីនោះ ពួកគេតែងតែទៅទទួលសេវាបង្កកំណើតនៅក្រៅប្រទេស ដូចជា៖ នៅវៀតណាម ថៃ សឹង្ហបុរី បារាំង ឬអាមេរិក។ល។ ពួកគេត្រូវចំណាយពេលវេលា និងប្រាក់កាសជាច្រើនទម្រាំនឹងទទួលបានកូនមួយ។ តែនាពេលបច្ចុប្បន្ននេះ មន្ទីសម្រាកព្យាបាលកម្ពុជា (Fertility Clinic Cambodia) ដែលមានទីតាំងនៅទីក្រុងភ្នំពេញ អាចផ្តល់សេវាបង្កកំណើតបានដោយជោគជ័យ ហើយសេវាកម្មនៅកម្ពុជានេះ ទទួលបានកម្រិតលទ្ធផលល្អស្មើនឹងមន្ទីពេទ្យនៅក្នុងតំបន់ និងនៅលើពិភពលោក។
តំណាងមន្ទីសម្រាកព្យាបាលកម្ពុជាបានបញ្ជាក់ថា ក្នុងចន្លោះពេលពីខែកញ្ញាឆ្នាំ២០១៤ ដល់ខែកក្កដាឆ្នាំ២០១៦កន្លងមកនេះ អតិថិជនចំនួន៣៥០នាក់បានមកទទួលសេវាបង្កកំណើតពីមន្ទីព្យាបាលរបស់ពួកគេ ក្នុងនោះ អតិថិជន២៥១នាក់ទទួលបានជោគជ័យ ពោល គឺអត្រាជោគជ័យមានចំនួនជាង៧០ភាគរយ។ ក្រៅពីជំនាញបច្ចេកវិទ្យាចុងក្រោយបំផុត សមត្ថភាពគ្រូពេទ្យ គឺជារឿងចាំបាច់ដែលជំរុញឲ្យគ្លិនិក Fertility Clinic Cambodia ទទួលជោគជ័យក្នុងការបង្កកំណើតជូនអតិថិជនទូទៅ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ហោ សំណាង នាយកគ្រប់គ្រងនៃមន្ទីសម្រាកព្យាបាលកម្ពុជា (Fertility Clinic Cambodia) ដូចតទៅ៖
Tag:
សុខភិបាល
បង្កកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com