ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រុមនិស្សិត និងអាណាព្យាបាលសិស្ស យំស្ដាយវីរបុរសរបស់កុមារនៅស្ទឹងមានជ័យ
26, Sep 2016 ,
12:42 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
&
ក្រុមនិស្សិត យុវជន និងអាណាព្យាបាលសិស្ស នាំគ្នាគោរពវិញ្ញាណក្ខន្ធលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ជនជាតិបារាំង ហៅ Papy ដែលជាស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ។ ក្រុមនិស្សិត យុវជន ដែលធ្លាប់បានទទួលការជួយសង្គ្រោះពីលោក Papy បានយំសោកស្ដាយស្រណោះអាឡោះអាល័យវិរបុរស ដែលបានជួយកុមារនៅតាមគំនសំរាម រាប់ពាន់នាក់ជាង២០ឆ្នាំមកនេះ។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ បានទទួលមរណភាពដោយរោគាពាធនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នាវេលាម៉ោង៦ និង៥៨នាទី ក្នុងជន្មាយុ៨២ឆ្នាំ។ សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងអង្គការដើម្បីភាពញញឹមនៃ កុមារ ដែលមានអាស័យដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា) ហើយនឹងត្រូវដង្ហែទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១ រសៀល។
លោក គ្រីស្យង់ និងភរិយា Marie-France បានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) តាំងពីឆ្នាំ១៩៩៥ មក ហើយបានជួយដល់កុមារដែលរស់នៅម្តុំស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ជាពិសេសនៅគំនរសំរាម ជាច្រើនពាន់នាក់ តាមរយៈការផ្តល់ឱកាសសិក្សា ការស្នាក់នៅ អាហារ និងការទំនុកបម្រុងផ្សេងៗ។ សប្បុរសជនទាំងពីរត្រូវបានគេហៅថា Papy Mami ដែលត្រូវបានគេចាត់ទុកថា ជាឪពុកម្តាយទីពីររបស់កុមារកម្ពុជា៕
សូមទស្សនាទិដ្ឋភាពគោរពសពលោកលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ហៅ Papy៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
PSE
Papy
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
9 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
1 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម