ពីនេះ ពីនោះ
ចាបចង្ក្រង់​ចុង​ខ្នង​ស បន្លឺ​តិចៗ ដូច​សំឡេង​សើច​
05, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាបចង្ក្រង់​ចុង​ខ្នង​ស គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ពេល​ពេញវ័យ មាន​ផ្នែក​ខ្នង​ពណ៌​ត្នោត​ក្រ​ម៉ៅ ចុង​ខ្នង និង​ពោះ​ពណ៌​ស​។ ដោយឡែក​ពេល​មិនទាន់​ពេញវ័យ ផ្នែក​ខ្នង​ពណ៌​ត្នោត​ខ្ចី ចុង ខ្នង និង​ពោះ​ពណ៌​ប្រផេះ​ស្រាល​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​តំបន់​ដំណុះ​ព្រៃ​ក្មេង ព្រៃ​គុម្ពោត វាលស្មៅ តំបន់កសិកម្ម​។ ចំពោះ​ចំ​ឡេង​វិញ បក្សី​នេះ បន្លឺ​តិចៗ ដូច​សំឡេង​សើច ពី​ត ពី​ត ពី​ត រួច​បន្ត​ដោយ ស្ពី​.​បោ​យី​...​។ ចាបចង្ក្រង់​ចុង​ខ្នង​ស នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង ហើយ​ធ្វើ​ការបន្ត​ពូជ​ពេញ​មួយឆ្នាំ ព្រមទាំង​និយម​ធ្វើ​សំបុក​នៅតាម​គុម្ពោត​ព្រៃ​ទាបៗ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com