ពីនេះ ពីនោះ
ចាបចង្ក្រង់​ក្បាល​ខ្មៅ ច្រើន​រស់នៅ​តាម ព្រៃ​គុម្ពោត វាលស្មៅ វាលស្រែ
07, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាបចង្ក្រង់​ក្បាល​ខ្មៅ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ពេល​ពេញវ័យ ខ្លួន​មាន​ពណ៌​ត្នោត​ទុំ លើកលែងតែ​ក្បាល បំពង​ក ពោះ និង​គូថ​ពណ៌​ខ្មៅ ចំពុះ​ពណ៌​ខៀវខ្ចី​។ ដោយឡែក​ពេល​មិនទាន់​ពេញវ័យ ផ្នែក​ខ្នង​ពណ៌​ត្នោត​ខ្ចី និង​ផ្នែក​ពោះ​ពណ៌​លឿងខ្ចី​។ ចំណែក​ប្រភេទ Ferruginosa មាន​ក្បាល​ពណ៌​ស បំពង​ក​ខ្មៅ និង​ពោះ​ទាំងមូល​ពណ៌​ខ្មៅ​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​តំបន់​ដំណុះ​ព្រៃ​ក្មេង ព្រៃ​គុម្ពោត វាលស្មៅ តំបន់កសិកម្ម​ជាដើម​។ ចាបចង្ក្រង់​ក្បាល​ខ្មៅ នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែធ្នូ ដល់​ខែតុលា ព្រមទាំង​និយម​ធ្វើ​សំបុក​នៅតាម​គុម្ពោត​ព្រៃ​ទាបៗ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com